ព័ត៌មានជាតិ

កាសែត Le Figaro៖ រុស្ស៊ី កាត់បន្ថយការចែកចាយ ឧស្ម័នឱ្យបារាំង ចាប់ពីថ្ងៃទី ៣០ ខែសីហា

បរទេស៖ កាសែត Le Figaro បានរាយការណ៍នៅថ្ងៃអង្គារថា ក្រុមហ៊ុនថាមពលយក្សរុស្ស៊ី Gazprom បានជូនដំណឹងដល់ក្រុមហ៊ុនថាមពល Engie របស់បារាំងអំពីការកាត់បន្ថយ ការចែកចាយឧស្ម័ន ចាប់ពីថ្ងៃទី ៣០ ខែសីហា។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា សេចក្តី ប្រកាស ព័ត៌មាន មួយ បាន រាយការណ៍ ថា ហេតុផល នៃ ការ កាត់ បន្ថយ ការ ផ្គត់ផ្គង់ ភ្លាមៗ នេះ គឺ មក ពី ការ មិន យល់ ស្រប លើ កិច្ចសន្យា ផ្គត់ផ្គង់។

សារព័ត៌មានបានកត់សម្គាល់ថា ការចែកចាយរបស់ក្រុមហ៊ុន Gazprom ទៅកាន់ឧបករណ៍ប្រើប្រាស់ របស់បារាំង ត្រូវបានកាត់បន្ថយរួចហើយ កាលពីខែមុន។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Engie បានធានាដល់អតិថិជនថា ខ្លួនបាន “ធានាបរិមាណចាំបាច់រួចហើយ ដើម្បីធានាការផ្គត់ផ្គង់អតិថិជន និងសម្រាប់តម្រូវការ ផ្ទាល់របស់ក្រុមហ៊ុន” ហើយបានចាត់វិធានការដើម្បី “កាត់បន្ថយយ៉ាងសំខាន់” ផលប៉ះពាល់នៃការបិទទាំងស្រុង នៃការចែកចាយឧស្ម័នរបស់រុស្ស៊ី។

យោងតាមប្រធានគណៈកម្មការ និយតកម្មថាមពល (CRE) លោក Emmanuelle Wargon ទុនបំរុងឧស្ម័នយុទ្ធសាស្ត្រ របស់ប្រទេសបារាំង បច្ចុប្បន្នមានប្រហែល ៩១ភាគរយពេញ៕

ប្រែសម្រួលៈ ណៃ តុលា

To Top