ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន នឹងចាប់ដាក់ពន្ធនាគារ ចំពោះប្រជាជនរបស់ខ្លួន ដែលមានលិខិតឆ្លងដែនរុស្ស៊ី

បរទេស៖ ច្បាប់ដែលស្នើឡើងដោយរដ្ឋាភិបាលនៅទីក្រុងគៀវនៅថ្ងៃសុក្រ នឹងឃើញជនជាតិអ៊ុយក្រែនមួយចំនួនដែលកាន់លិខិតឆ្លងដែនរុស្ស៊ី នឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេលវែង។ ឧបនាយករដ្ឋមន្ត្រី លោកស្រី Irina Vereshchuk បានទទូចថា វិធានការនេះមិនមែនសំដៅលើប្រជាជនអ៊ុយក្រែនធម្មតានោះទេ ប៉ុន្តែមន្ត្រីដែលធ្វើការជាមួយ “រដ្ឋសត្រូវ” ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា សេចក្តីព្រាងច្បាប់នេះអំពាវនាវឱ្យមានការកាត់ទោសពី ១០ ទៅ ១៥ ឆ្នាំ សម្រាប់បុគ្គលិករដ្ឋាភិបាលក្នុងតំបន់ ឬតំបន់ដែលទទួលយកលិខិតឆ្លងដែន “សត្រូវ” ។ ការចូលរួមក្នុង “ការឃោសនាសម្រាប់រដ្ឋសត្រូវ” នឹងត្រូវផ្តន្ទាទោសពី ៥ទៅ៨ ឆ្នាំ ខណៈពេលដែល “បង្ខំ” ពលរដ្ឋអ៊ុយក្រែនឱ្យទទួលយកលិខិតឆ្លងដែន “សត្រូវ” នឹងត្រូវផ្តន្ទាទោសជាប់ពន្ធនាគារពី ៨ ទៅ ១២ ឆ្នាំ។

លោកស្រី Vereshschuk បាននិយាយថា ពលរដ្ឋរុស្ស៊ីណាក៏ដោយដែលចូលរួមក្នុង “ការធ្វើលិខិតឆ្លងដែនខុសច្បាប់នៅលើទឹកដីនៃអ៊ុយក្រែន” ក៏នឹងត្រូវទទួលរងការពិន័យទាំងនេះដែរ ៕ ប្រែសម្រួលៈ ណៃ តុលា

To Top