ព័ត៌មានអន្តរជាតិ

ស្លាប់យោធាចំនួន២៤នាក់ នៅក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រនៅភាគឦសាន នៃប្រទេសអ៊ុយហ្គង់ដា 

KINSHASA៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ថា យោធាចំនួន២២នាក់បានស្លាប់នៅគ្រាដែលឧទ្ធម្ភាគចក្រយោធាមួយគ្រឿងរបស់ប្រទេសអ៊ុយហ្គង់ដា បានធ្លាក់កាលពីថ្ងៃចន្ទនៅក្នុងតំបន់ Boga នៃខេត្ត Ituri ក្នុងភាគឦសាននៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) ដែលជាប្រភពនៃកងទ័ពរបស់ DRC ដែលឈរជើងនៅក្នុង Ituri បានប្រាប់ដល់ស៊ិនហួកាលពីថ្ងៃពុធថាដូច្នេះ ។

ប្រភពដែលបានឲ្យដឹងក្រោមអនាមិកតាមទម្លាប់ដែលបាននិយាយថា អ្នកស្លាប់រួមមាន ទាហាន កុងហ្គោ៣នាក់ដោយមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ ។

កាលពីថ្ងៃអង្គារ ឧទ្ធម្ភាគចក្រ១គ្រឿងទៀតដែលជាកម្មសិទ្ធិរបស់កងទ័ពអ៊ុយហ្គង់ដា បានធ្លាក់នៅតំបន់ព្រំដែន Kabarole រវាងប្រទេសទាំង២ ក្នុងអំឡុងពេលប្រតិបត្តិការរួមគ្នារវាងកងទ័ពទាំង២ដើម្បីតាមប្រមាញ់កងកម្លាំងសម្ព័ន្ធមិត្តប្រជាធិបតេយ្យ ហៅកាត់ថា (ADF) ដែលជាក្រុមឧទ្ទាម ។

យោងតាមសេវាប្រព័ន្ធផ្សព្វផ្សាយរបស់កងទ័ពកុងហ្គោ ឧទ្ធម្ភាគចក្របានបុកចង្កោមនៃខ្សែថាមពល ។ លោក Mak Hazukayi អ្នកនាំពាក្យនៃប្រតិបត្តិការយោធារួមគ្នារវាងកុងហ្គោ-អ៊ុយហ្គង់ដា បានបញ្ជាក់ថា ទាហានអ៊ុយហ្គង់ដាម្នាក់ និងទាហានកុងហ្គោម្នាក់បានស្លាប់នៅក្នុងការធ្លាក់យន្តហោះដែលបានកើតឡើងកាលពីថ្ងៃអង្គារ ។

ចាប់តាំងពីឆ្នាំមុនមក កងទ័ពនៃ DRC និងអ៊ុយហ្គង់ដា បានចាប់ផ្តើមប្រតិបត្តិការយោធារួមគ្នានៅភាគឦសាន DRC ដើម្បីតាមប្រមាញ់ក្រុមឧទ្ទាម ADF ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top