បរទេស៖ អាជ្ញាធរក្នុងតំបន់បាននិយាយថា រោងចក្រថាមពលនុយក្លេអ៊ែរ Zaporozhye បានរងការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កាលពីថ្ងៃព្រហស្បតិ៍។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ប្រធានរដ្ឋបាលតំបន់ Zaporozhye លោក Evgeny Balitsky បានប្រាប់ Channel 1 ថា “វាមិនបានវាយប្រហារចំម៉ាស៊ីនរ៉េអាក់ទ័រនោះទេ។ លោកបានបន្ថែមថា រ៉េអាក់ទ័រនេះផុតគ្រោះថ្នាក់ហើយ»។
រោងចក្រនុយក្លេអ៊ែរ Zaporozhye ដែលជាកន្លែងធំជាងគេនៅអឺរ៉ុប និងជិតទីក្រុង Energodar ក្បែរនោះបានទទួលរងការវាយប្រហារដោយកាំជ្រួច និងកាំភ្លើងធំម្តងហើយម្តងទៀត ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដែលទីក្រុងម៉ូស្គូបានស្តីបន្ទោស ទៅលើទីក្រុងគៀវ។ វាក៏បាននិយាយផងដែរថា កងកម្លាំងរុស្ស៊ី បានវាយប្រហារការប៉ុនប៉ងជាច្រើន ដើម្បីដណ្តើមយករោងចក្រឡើងវិញ ដោយអ្នកបំផ្លិចបំផ្លាញអ៊ុយក្រែន៕ ប្រែសម្រួលៈ ណៃ តុលា