ព័ត៌មានអន្តរជាតិ

ស្លាប់អ្នកទោសតិចបំផុត១៥នាក់ នៅក្នុងពេលផ្ទុះអំពើហិង្សានៅក្នុងពន្ធនាគារ នៃប្រទេសអេក្វាឌ័រ 

គីតូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ថា អាជ្ញាធរក្នុងតំបន់បានឲ្យដឹងថា ការប៉ះទង្គិចគ្នានៅក្នុងគុកដ៏សាហាវមួយនៅកណ្តាលប្រទេសអេក្វាឌ័រកាលពីថ្ងៃចន្ទ បានបណ្តាលឲ្យអ្នកទោសយ៉ាងតិច១៥ នាក់ស្លាប់ និង២០នាក់រងរបួស ។
ក្រុមសេវាកាត់ទោសជាតិរបស់ប្រទេសអេក្វាឌ័រ បានបញ្ជាក់ពីចំនួនអ្នកស្លាប់នៅក្នុងពន្ធនាគារ Latacuunga ដែលស្ថិតនៅចម្ងាយ៨០គីឡូម៉ែត្រ ភាគខាងត្បូងនៃរដ្ឋធានី គីតូ ។

គួររំលឹកថា អ្នកទោសប្រហែល៣១៦នាក់ត្រូវបានសម្លាប់នៅក្នុងពន្ធនាគាររបស់ប្រទេសអេក្វាឌ័រកាលពីឆ្នាំមុន នេះបើយោងតាមសេវាពន្ធនាគារបានបញ្ជាក់ដូច្នេះ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top