បរទេស៖ ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បានប្រកាសអំពីការកែប្រែ កញ្ចប់ថវិកា មួយចំនួន សម្រាប់ប្រទេសក្នុងឆ្នាំ២០២២នេះ ដែលក្នុងនោះ មានទាំងការបង្កើនកំចី ក្នុងប្រទេសនិងបំណុលរដ្ឋ ផងដើម្បី
អាចធ្វើឲ្យចំនួន ចំណាយយោធា មានការកើនឡើង។
កញ្ចប់ថវិកាថ្មី ដែលត្រូវបានប្រកាសជាផ្លូវការ នៅលើវេបសាយ របស់សភាកាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញ ដែលមានចំនួនសរុបដល់ ទៅ៣៨៦,៩ពាន់លាន hryvnas លុយអ៊ុយក្រែនឬត្រូវជា១០,៥ពាន់លានដុល្លារ អាមេរិកនិងត្រូវប្រើប្រាស់ សម្រាប់វិស័យការពារជាតិ និងសន្តិសុខជាតិ។
គួរឲ្យដឹងដែរថា ក្នុងចំណោមនោះកញ្ចប់លុយ ប្រមាណជា៩,៩ពាន់លានដុល្លារ នឹងត្រូវប្រើប្រាស់សម្រាប់ ក្រសួងការពារជាតិ ខណៈដែលលុយ នៅសេសសល់នឹងត្រូវប្រើប្រាស់ រវាងក្រសួងមហាផ្ទៃ និងអាជ្ញាធរជាតិ កិច្ចការងារសន្តិសុខ កិច្ចការងារស៊ើបការសំងាត់ ផងដែរ៕
ប្រែសម្រួល៖ស៊ុនលី