គៀវ៖ ទីប្រឹក្សាជាន់ខ្ពស់អ៊ុយក្រែន បានរិះគន់រុស្ស៊ី បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ខ្លួន បានប្រកាសថា ទីក្រុងម៉ូស្គូ លែងចូលរួម ក្នុងកិច្ចព្រមព្រៀង នាំចេញគ្រាប់ធញ្ញជាតិ ពីកំពង់ផែអ៊ុយក្រែន ចំពេលមានការឈ្លានពាន ដែលកំពុងបន្ត នៅក្នុងប្រទេសអឺរ៉ុបខាងកើតមួយនេះ។

យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី TASS ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ថា ប្រទេសនេះកំពុងបញ្ចប់ការចូលរួមរបស់ខ្លួន នៅក្នុងកិច្ចព្រមព្រៀង បន្ទាប់ពីការចោទប្រកាន់របស់អ៊ុយក្រែន លើនាវាចម្បាំងរុស្ស៊ី ដែលជាកម្មសិទ្ធិរបស់កងនាវាចរសមុទ្រខ្មៅ នៅទីក្រុង Sevastopol ។
ក្រសួងការពារជាតិបានឲ្យដឹងតាមរយៈ TASS បានរាយការណ៍ថា កិច្ចព្រមព្រៀង ស្តីពីការនាំចេញកសិផលពីកំពង់ផែអ៊ុយក្រែន “ដោយពិចារណាលើសកម្មភាព នៃអំពើភេរវកម្ម ដែលបានប្រព្រឹត្តដោយរបបក្រុងគៀវ ដោយមានការចូលរួម ពីអ្នកឯកទេសអង់គ្លេសនៅថ្ងៃទី២៩ ខែតុលាឆ្នាំ២០២២ ប្រឆាំងនឹងកប៉ាល់កងនាវាចរសមុទ្រខ្មៅ និងនាវាស៊ីវិលដែលបម្រើការ ដើម្បីការពារសន្តិសុខនៃច្រករបៀង គ្រាប់ធញ្ញជាតិរុស្ស៊ី ផ្អាកការចូលរួមរបស់ខ្លួន ក្នុងការអនុវត្ត។
ឆ្លើយតបនឹងព័ត៌មាននេះ លោក Anton Gerashchenko បានសរសេរថា “រុស្ស៊ីបានសម្រេចចិត្តត្រលប់ ទៅរកការបង្ខូចអាហារ និងភេរវនិយមអាហារ” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Newsweek។
នៅក្នុងខែសីហា កប៉ាល់ដែលត្រូវបានរារាំង នៅដើមសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន អាចចាប់ផ្តើមដឹកជញ្ជូនគ្រាប់ធញ្ញជាតិតាមសមុទ្រខ្មៅ បន្ទាប់ពីប្រទេសទាំងពីរ បានសម្រេចកិច្ចព្រមព្រៀង ដែលសម្របសម្រួលដោយអង្គការ សហប្រជាជាតិ (យូអិន) និងតួកគី។
កិច្ចព្រមព្រៀងនេះត្រូវបានធ្វើឡើង ក្នុងគោលបំណងដើម្បីសម្រួល ដល់ការឡើងថ្លៃម្ហូបអាហារ ជាពិសេសនៅមជ្ឈិមបូព៌ា និងអាហ្រ្វិក ដែលប្រទេសមួយចំនួនពឹងផ្អែកជាពិសេស លើការនាំចេញពីអ៊ុយក្រែន និងរុស្ស៊ី។
កាលពីខែកក្កដា មន្ត្រីអ៊ុយក្រែនបានឲ្យដឹងថា ពួកគេមិនជឿទុកចិត្តលើប្រទេសរុស្ស៊ី ក្នុងការគោរពកិច្ចព្រមព្រៀងនេះ ក្នុងការបិទច្រក ដើម្បីបញ្ចេញគ្រាប់ធញ្ញជាតិអ៊ុយក្រែន រាប់សិបលានតោន។
នៅក្នុងនោះដែរ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បាននិយាយនៅពេលនោះថា “ខ្ញុំមិនគិតថានរណាម្នាក់មានហេតុផល ដើម្បីជឿទុកចិត្តលើប្រទេសរុស្ស៊ីនោះទេ”៕ ប្រែសម្រួល ឈូក បូរ៉ា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
