ព័ត៌មានអន្តរជាតិ

សមាជិកសភារុស្ស៊ី ចង់ឲ្យបន្ថែមពេលវេលាទ្វេដង សម្រាប់កាតព្វកិច្ចយោធា

បរទេស៖ សមាជិកសភាម្នាក់ របស់ប្រទេសរុស្សីលោក Viktor Bondarev បានធ្វើការលើកឡើង កាលពីថ្ងៃម្សិលមិញនេះថា ប្រទេសរុស្សីអាចនឹងធ្វើការបន្ថែម ពេលវេលាសម្រាប់ កាតព្វកិច្ចយោធារបស់ខ្លួនពី ១ឆ្នាំទៅ២ឆ្នាំ។

លោក Bondarev បានថ្លែងថា សេចក្តីព្រាងនេះនឹងត្រូវ លើកយកមកពិភាក្សាគ្នានៅក្នុង កិច្ចប្រជុំក្រសួងមហាផ្ទៃ ខណៈដែលអ្នកនាំពាក្យ របស់វិមានក្រុមឡាំងលោក Dmitry Peskov បានថ្លែងថាមកដល់ពេលនេះ លោកប្រធានាធិបតីរុស្សី Vladimir Putin គឺមិនមានជំហប្រឆាំងឡើយ។

លោក Bondarev ដែលបានថ្លែងប្រាប់ទៅកាន់ ទីភ្នាក់ងារព័ត៌មាន RIA បានបន្តថា​៖ ពួកយើងចាំបាច់ពិតជា ត្រូវការពេលវេលាកាតព្វកិច្ចយោធា សម្រាប់រយៈពេល ២ឆ្នាំពីព្រោះថាពេលវេលាមួយឆ្នាំ គឺពិតជាមិនគ្រប់គ្រាន់ឡើយ សម្រាប់យោធាថ្មីៗក្នុងការបន្សាំខ្លួន ជាមួយនឹងបច្ចេកវិទ្យាទំនើបៗ នៃសព្វាវុធថ្មីៗរបស់ប្រទេសរុស្សី ៕

ប្រែសម្រួល៖ ស៊ុន លី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top