ព័ត៌មានអន្តរជាតិ

ជប៉ុន អាចនឹង ស្នើពលរដ្ឋនិងក្រុមហ៊ុន ជួយសន្សំសំចៃថាមពល នៅរដូវរងារនេះ

បរទេស៖ រដ្ឋាភិបាលជប៉ុន បានបង្ហាញអំពីផែនការ ក្នុងការអំពាវនាវឲ្យ បណ្តាក្រុមហ៊ុនឯកជន និងរដ្ឋព្រមទាំងពលរដ្ឋ ផងក្នុងការប្រើប្រាស់ ដោយសន្សំសំចៃបំផុត ចំពោះអគ្គិសនី តាមដែលអាចធ្វើទៅបាន ចាប់ពីខែធ្នូខាងមុខ នេះហើយ។

ការចេញផ្សាយ ដែលត្រូវបានធ្វើឡើង ដោយបណ្តាញសារព័ត៌មាន ជប៉ុន NHK បានបន្ថែមទៀតថាការបង្ហើប ពីផែនការនេះធ្វើឡើងគឺដោយសារ ជប៉ុន ស្ថិតនៅក្នុងស្ថានភាពមួយ ដែលមិនទាន់ច្បាស់លាស់ និងអាចព្យាករណ៍ទុកជាមុន បានឡើយ ចំពោះការកាត់ផ្តាច់ថាមពល នាពេលខាងមុខ។

យោងតាមរបាយការណ៍ ចេញផ្សាយដដែលបានសរសេរទៀតថា មកដល់ពេលនេះអត្រា ផ្គត់ផ្គង់ថាមពល ប្រើប្រាស់មានចំនួន៣ភាគរយប៉ុណ្ណោះ ដែលមាន សម្រាប់ប្រទេសជប៉ុន ទាំងមូល ជាពិសេសក្នុងពេលដែលតម្លៃថាមពលហ្គាស នៅតែមានកំណើន ដែលក្នុងនោះបញ្ហារុស្សី និងអ៊ុយក្រែន គឺជាមូលហេតុដ៏សំខាន់៕

ប្រែសម្រួល៖ស៊ុនលី

To Top