ព័ត៌មានជាតិ

អ្នកនាំពាក្យ ក្រសួងការបរទេសចិន សរសើររាជធានីភ្នំពេញ និងជីវិតដ៏រីករាយ និងពោរពេញដោយសន្តិភាព របស់ប្រជាជនកម្ពុជា

ភ្នំពេញ: លោក វ៉ាង វិនបិន អ្នកនាំពាក្យក្រសួងការបរទេសចិន នៅបានសរសេរ នៅក្នុងទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ដោយបានសរសើររាជធានីភ្នំពេញ របស់ព្រះរាជាណាចក្រកម្ពុជា និងជីវិតដ៏រីករាយ និងសន្តិភាពរបស់ប្រជាជនកម្ពុជា។

លោក វ៉ាង វិនបិន បានសរសេរថា រាត្រី​ដ៏​ស្រស់​ស្អាត​ក្នុង​ទីក្រុង​ភ្នំពេញ។ វាមានរយៈពេលមួយឆ្នាំហើយ ចាប់តាំងពីខ្ញុំមកទីនេះលើកចុងក្រោយ។ ខ្ញុំរីករាយណាស់ដែលបានឃើញការអភិវឌ្ឍន៍ដ៏អស្ចារ្យរបស់ប្រទេសកម្ពុជា និងជីវិតដ៏រីករាយ និងពោរពេញដោយសន្តិភាព របស់ប្រជាជនកម្ពុជា៕

To Top