ព័ត៌មានអន្តរជាតិ

លោក Erdogan ថ្កោលទោសខ្លាំងៗ ចំពោះហេតុការណ៍ វាយប្រហារកណ្តាលក្រុង អ៊ីស្តង់ប៊ូល

បរទេស៖ យោងតាមការ បញ្ជាក់ចុងក្រោយ ដោយប្រធានាធិបតីតួគី លោក Recep Tayyip Erdogan កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានឲ្យដឹងថាហេតុការណ៍ វាយប្រហារ ដ៏អាក្រក់កណ្តាលទីក្រុងអ៊ីស្តង់ប៊ូល បានធ្វើឲ្យមានមនុស្សស្លាប់បាត់បង់ជីវិត ដល់ទៅ៦នាក់ និងរបួស៥០នាក់។

ការវាយប្រហារ ដោយគ្រាប់បែកបង្កប់ ត្រូវបានកើតឡើង នៅចំកណ្តាលបេះដូង នៃប្រទេសតួគី ហើយវាត្រូវបានគេចាត់ទុកថា គឺជាសកម្មភាពភេវរកម្មនេះ បើយោងតាមការបញ្ជាក់ ដោយប្រធានាធិបតី។ កន្លែងកើតហេតុស្ថិតនៅក្បែរ ទៅនឹងរូបសំណាក់ដ៏៏ល្បី របស់ទីក្រុងដែលមានមនុស្ស ធ្វើដំណើរដោយថ្មើជើង យ៉ាងកកកុញបំផុត។

លោកប្រធានាធិបតី បានថ្លែងថា៖ ការស៊ើបអង្កេត បានបញ្ចាក់ច្បាស់ថានេះ គឺជាសកម្មភាពភេវរកម្ម ហើយគឺជាការវាយប្រហារដ៏អាក្រក់បំផុត ដែលយើងចាំបាច់ត្រូវតែ រកយុត្តិធម៍ជូន ជនរងគ្រោះទាំងអស់ ខណៈដែលព័ត៌មានបឋម នៅពេលនេះការរៀបចំគ្រាប់បែក គឺត្រូវបានធ្វើឡើង ដោយស្ត្រីម្នាក់។

លោកបន្តថា៖ ការប្រឹងប្រែងយកឈ្នះ លើតួគីនិងប្រជាជនតួគីតាមរយៈភេវរកម្ម នឹងត្រូវទទួលរងបរាជ័យ នៅថ្ងៃនេះហើយវាដូចទៅនឹងថ្ងៃម្សិលមិញនេះ ពីព្រោះថាពួកគេនឹងបរាជ័យ ដដែលម្តងទៀត នៅថ្ងៃស្អែកជានិច្ច៕

ប្រែសម្រួល៖ស៊ុនលី

To Top