ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិក្សាការងារទ្វេភាគីជាមួយ ព្រះចៅ ស៊ុល តង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយ អ៊ីហ្សាឌី វ៉ាឌូឡាហ៍ ព្រះមហាក្សត្រនៃប្រ៊ុយណេដារូស្សាឡាម នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាថ្ងៃច័ន្ទ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២។
តាមរយៈគេហទំព័រ ហ្វេសប៊ុករបស់សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងបន្ថែមថា បន្ទាប់ពីជំនួបទ្វេភាគីរួចហើយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា និងព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយ អ៊ីហ្សាឌី វ៉ាឌូឡាហ៍ ព្រះមហាក្សត្រនៃប្រ៊ុយណេដារូស្សាឡាម បានយាង និង អញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខា កម្ពុជា-ប្រ៊ុយណេ។