ព័ត៌មានជាតិ

រឹបអូស គ្រឿងញៀន ប្រមាណ ២០០គីឡូក្រាម ពីក្នុងរថយន្តយោធា ១គ្រឿង ក្រោយជួប គ្រោះថ្នាក់ចរាចរណ៍ នៅខ័ណ្ឌច្បារអំពៅ

ភ្នំពេញៈ មន្ត្រីនគរបាល បានអោយដឹងថាៈ កម្លាំង សមត្ថកិច្ចនគរបាលខ័ណ្ឌច្បារអំពៅ កាលពីយប់ ថ្ងៃទី ១៣ ខែ វិច្ឆិកា កន្លងទៅនេះ បានរឹបអូស គ្រឿងញៀន ចំនួន១៦ កេស និង មានទម្ងន់ ប្រហែល ២០០គីឡូក្រាម ពី ក្នុង រថយន្ត មួយគ្រឿងដែលមានស្លាកលេខខេមរភូមិន្ទ បន្ទាប់ពីបានបង្កគ្រោះថ្នាក់ចរាចរណ៍ ដោយបុករះ ទៅលើរថយន្ត ២គ្រឿង នៅលើផ្លូវជាតិលេខ១ នៅ ក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ហេតុការណ៍ នៃ គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១១:៣០នាទីយប់ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។

មន្ត្រីនគរបាលបានបញ្ជាក់ថាៈ បច្ចុប្បន្ននេះ វត្ថុតាងគ្រឿងញៀន ដែលរឹបអូសបាន រួមទាំងរថយន្ត ត្រូវបានយក ទៅរក្សាទុកនៅឯអធិការដ្ឋាន នគរបាលខណ្ឌច្បារអំពៅ ជាបណ្តោះអាសន្ន ដើម្បីធ្វើការស្រាវជ្រាវ ជាបន្តទៀត៕

ដោយ: លីហ្សា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top