បរទេស ៖ មហាសេដ្ឋីទីក្រុងញូវយ៉ក លោក Michael Bloomberg ត្រូវបានគេរាយការណ៍ថា ត្រូវបានបង្ខំ ឱ្យសុំទោសភ្ញៀវ នៅក្នុងសន្និសីទធុរកិច្ច មួយក្នុងប្រទេសសិង្ហបុរី បន្ទាប់ពីអតីតនាយករដ្ឋមន្ត្រី អង់គ្លេសលោក Boris Johnson ថ្លែងសុន្ទរកថា ថ្កោលទោសប្រទេសចិនថាជា “អត្ថាធិបតេយ្យយបង្ខិតបង្ខំ” ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា អតីតអភិបាល ក្រុងញូវយ៉ក និងជាបេក្ខជនប្រធានាធិបតី នៃគណបក្សប្រជាធិបតេយ្យ ដែលបរាជ័យ បានទទួលស្គាល់ ចំពោះពាណិជ្ជករ និងអ្នកការទូតអាស៊ីប្រមាណ ៥០០នាក់ នៅឯវេទិកាសេដ្ឋកិច្ចថ្មី Bloomberg ថា ភ្ញៀវមួយចំនួនអាចត្រូវបាន “ប្រមាថ ឬអាក់អន់ចិត្ត” ដោយការអត្ថាធិប្បាយរបស់លោកJohnson , នេះបើតាមការផ្សាយ របស់កាសែត The Guardian កាលពីថ្ងៃសុក្រ ។
មហាសេដ្ឋី Bloomberg បាននិយាយថា “ចំពោះអ្នកទាំងឡាយណា ដែលតូចចិត្ត និងខ្វល់ខ្វាយពីអ្វី ដែលអ្នកនិយាយបាននិយាយនោះ អ្នកមានការសុំទោសរបស់ខ្ញុំ” លោក Bloomberg បាននិយាយថា ការលើកឡើងរបស់អតីតនាយករដ្ឋមន្ត្រីគឺ “គំនិតរបស់គាត់ និងគំនិតរបស់គាត់តែម្នាក់ឯង” ។
បញ្ហាគឺសុន្ទរកថាក្រោយអាហារ ពេលល្ងាច របស់ohnson កាលពីថ្ងៃអង្គារ នៅពេលដែលលោកបានរិះគន់រដ្ឋាភិបាលចិន រុស្ស៊ី និងប្រទេសដទៃទៀតយ៉ាងខ្លាំង។ លោកបានពណ៌នា មហាអំណាចទាំងពីរថា ជា “រដ្ឋវប្បធម៌ឯកត្តជន” និង “អតីតរបបផ្តាច់ការកុម្មុយនិស្ត” ។ លោកបានបន្ថែមថា ទីក្រុងប៉េកាំង និងទីក្រុងមូស្គូ «បង្ហាញការ មិនគោរព យ៉ាងពិតប្រាកដចំពោះនីតិរដ្ឋ» ហើយនៅក្នុងឆ្នាំចុងក្រោយនេះ បានបង្ហាញឱ្យឃើញពីដែន កំណត់ដ៏ធំធេង នៃប្រព័ន្ធនយោបាយរបស់ពួកគេ ដោយសារកំហុសដ៏មហន្តរាយ ដែលពួកគេបានធ្វើ។
កាសែត The Guardian លោក Johnson បាននិយាយទៅកាន់មេដឹកនាំក្នុងតំបន់ នៅក្នុងសន្និសីទមួយក្នុងប្រទេសសិង្ហបុរីថា «ប្រទេសអាស៊ីភាគច្រើនមានទំនោរទៅរកចិនច្រើនជាង ហើយចែករំលែក ទំនាក់ទំនងសេដ្ឋកិច្ចនិងការទូតដ៏រឹងមាំ»៕
ប្រែសម្រួលៈ ណៃ តុលា