ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា ក្នុងជំនួបជាមួយជាមួយអគ្គលេខាធិការ អង្គការសហប្រជាជាតិកន្លងមក នៅលើទឹកដីប្រទេសកម្ពុជា លោកអគ្គលេខាធិការមិនបានលើកឡើង ពីបញ្ហាផ្ទៃក្នុងរបស់កម្ពុជានោះទេ។
ការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបន្ទាប់ពីមានព័ត៌មានផ្សាយ ថាក្នុងជំនួបជាមួយអគ្គលេខាធិការ UN មានការលើកឡើង ពីបញ្ហាផ្ទៃក្នុងរបស់កម្ពុជា និងកញ្ញា សេង ធារី ដែលកំពុងជាប់ពន្ធនាគារ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធីបិទសន្និបាតជាតិខួប៣០ឆ្នាំ នៃសកម្មភាពមីននៅកម្ពុជា និង ទស្សនាពិពរណ៍នៃសកម្មភាពកំចាត់មីនកម្ពុជា ដែលពិធី នេះប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ថា ក្នុងជំ នួបជាមួយអគ្គលេខាធិការ អង្គការសហប្រជាជាតិ (UN) លោក អង់តូនីញ៉ូ ហ្គោទែរ៉េស (Antonio Guterres) ពេលមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០និងទី៤១ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះប៉ុន្មានថ្ងៃមុនមកនេះ សម្តេចបានស្នើឲ្យលោកពិនិត្យមើល ពាក់កណ្តាលអាណត្តិនៃការអនុវត្តប្រកបដោយ ចីរភាពគម្បីដាក់បញ្ចូលបញ្ហាមីន ព្រោះថាសម្តេចមានអារម្មណ៍ ថាប្រទេសជាតិច្រើន ដែលជាប្រ ទេសអ្នកមានគេគ្មានមីននោះទេ។
សម្តេចតេជោបានបញ្ជាក់ថា «ដូច្នេះគេលើកឡើងទាក់ទង និងបញ្ហាការអនុវត្តប្រកបដោយ ចីរភាពនេះ ឬការអភិវឌ្ឍពីមុនគឺការអភិវឌ្ឍសហសវត្សរ៍ រហូតដល់ការអភិវឌ្ឍប្រកបដោយចីរ ភាព គឺមិនមែនដាក់ចេញការ បំផ្លាញចោលគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះទេ ប៉ុន្តែលើការជាក់ ស្តែង សកម្មភាពនៅទូទាំងពិភពលោក បច្ចុប្បន្ននេះបញ្ហាមីននេះក្លាយជាបញ្ហាមួយ» ។
សម្តេចបន្ថែមថា បន្ទាប់ពីស្តាប់រួចហើយ លោកអគ្គលេខាអង្គការសហប្រជាជាតិ បានទទួលយកសំណើរនេះ ដើម្បីពិចារណា ជាមួយនឹងបណ្តាប្រទេសនានាដែល ជាសមាជិកអ ង្គការសហប្រជាជាតិ។
សម្តេចក៏បានសម្តែងការភ្ញាក់ផ្អើល ចំពោះព័ត៌មានចេញផ្សាយថាអគ្គលេខាធិការ UN បានស្នើឲ្យកម្ពុជាធ្វើនេះធ្វើនោះ ទាក់ទងនឹងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ដែលចំណុចនេះអត់មានទាល់តែសោះ។
សម្តេចបញ្ជាក់ថា «ខ្ញុំជាមួយអង់តូនីញ៉ូ ហ្គោទែរ៉េស (Antonio Guterres) និយាយឲ្យពិតជាមួយគ្នាយើង ជាដៃគូល្អជាមួយគ្នា តាំងពីរទសវត្សរ៍៨០មកម៉្លេះ ដែលពេលនោះគាត់ជា នាយករដ្ឋមន្ត្រីព័រទុយហ្គាល់ ខ្ញុំជានាយករដ្ឋមន្ត្រីកម្ពុជា អីញ្ចឹងយើងស្គាល់គ្នា មិនមែនតែមួយថ្ងៃ ឬពីរថ្ងៃនោះទេ! គាត់ជួបខ្ញុំពេលណាក៏ដោយគាត់ មិនដែលនិយាយពីកិច្ចការ ផ្ទៃក្នុងកម្ពុជានោះទេ។ ប៉ុន្តែមិនដឹងថាអ្នកណា? ឬមន្ត្រីUNរូបណាបញ្ចេញរឿង ដែលប្រកាសព័ត៌មានចេញ ឬពួកក្រុមមនុស្សណា ចេញតែបំផុសព័ត៌មាន»។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានអះអាងថា ក្នុងជំនួបជាមួយ
លោក អង់តូនីញ៉ូ ហ្គោទែរ៉េសបានពិភាក្សា ទាក់ទងតែបញ្ហាមីន ទាក់ទងនិងកិច្ចសហប្រ តិបត្តិការលើការបញ្ជូន កងកម្លាំងរក្សាសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិ ពិភាក្សាលើកបញ្ហាកាត់ទោសខ្មែរក្រហម ។
ជាមួយគ្នានោះដែរសម្តេចតេជោ ក៏បានគូសបញ្ជាក់ថា «រឿងនេះ«…»ប្រហែលជាលោកអគ្គលេខាធិការ អង្គការសហប្រជាជាតិ មិនបានមើលទេ ដោយគេថាលោកអគ្គលេខា ធិការស្នើឲ្យខ្ញុំធ្វើនេះ ធ្វើនោះ រហូតដល់រាលដាលដល់ប្រធានាធិបតី ចូ បៃឌិនទៀត។ អញ្ចឹងអ្វីដែលខ្ញុំបានលើក ជាមួយអគ្គលេខាធិការ UN ស្តីពីការបញ្ហាមីនដើម្បី ដាក់បញ្ចូលនៅក្នុងផែនការអភិវឌ្ឍន៍ របស់អង្គការសហប្រជាជាតិដែល ពីមុនហៅថាផែនការសម្រាប់ ការអភិវឌ្ឍសម្រាប់សហវត្សរ៍ ហើយពេលនេះហៅថា ការអភិវឌ្ឍប្រកបដោយចីរភាព» ។
សម្តេចក៏បានលើកឡើងថា បញ្ហាមីនមិនមែនដោយឡែកទេនៅកម្ពុជា សូម្បីនៅប្រទេសអ៊ុយក្រែន មិនដឹងត្រូវចំណាយរយៈពេលប៉ុន្មានឆ្នាំ ដើម្បីបំផ្លាញចោលគ្រាប់មិនទាន់ផ្ទុះ ។ នៅអ៊ុយក្រែនមិនមែនជា គ្រាប់តូចតាចនោះទេ គឺគ្រាប់ធំៗដែលមិនទាន់ផ្ទុះ ៕