នយោបាយ

លោក Wei Fenghe រដ្ឋមន្ត្រីក្រសួងការពារជាតិចិន ជួបពិភាក្សាការងារ ជាមួយរដ្ឋមន្ត្រីការពារជាតិ អាមេរិក

កាលពីថ្ងៃទី ២២ ខែវិច្ឆិកា លោក Wei Fenghe សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋ និង ជារដ្ឋមន្ត្រីក្រសួងការពារជាតិចិន ដែលកំពុងចូលរួម កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ អាស៊ាន បូកលើកទី ៩ នៅកម្ពុជា បានជួបពិភាក្សាការងារ ជាមួយលោកLloyd Austin រដ្ឋមន្ត្រីក្រសួងការពារជាតិ អាមេរិកតាមការណាត់ ។

ថ្លែងក្នុងកិច្ចជំនួប លោក Wei Fenghe បានលើកឡើងថា ទំនួលខុសត្រូវចំពោះស្ថានការណ៍ទំនាក់ទំនងចិន-អាមេរិក ពេលបច្ចុប្បន្ន គឺស្ថិតនៅភាគីអាមេរិក មិនមែនភាគីចិនទេ ។ ប្រទេសចិនយកចិត្តទុកដាក់ខ្ពស់ ចំពោះការអភិវឌ្ឍ ទំនាក់ទំនង រវាងប្រទេសទាំងពីរ និងយោធា នៃភាគីទាំងពីរ ប៉ុន្តែសហរដ្ឋអាមេរិក ត្រូវតែគោរពផល ប្រយោជន៍ ស្នូលរបស់ចិន ។ លោកសង្ឃឹមថា ភាគីអាមេរិក នឹងធ្វើតាមការសន្យា របស់ខ្លួន អនុវត្តយ៉ាងពិតប្រាកដ នូវគំនិតឯកភាពរួម របស់ប្រមុខរដ្ឋ នៃប្រទេសទាំងពីរ អនុវត្តគោលនយោបាយ ប្រកបដោយវិចារណញាណ និង ជាក់ស្តែងចំពោះប្រទេសចិន ដើម្បីជំរុញឱ្យទំនាក់ទំនង ចិន-អាមេរិកវិល ទៅរកផ្លូវអភិវឌ្ឍន៍ប្រកបដោយ ស្ថិរភាពនិងល្អប្រសើរឡើងវិញ ។

លោក Wei Fenghe បានសង្កត់ធ្ងន់ថា តៃវ៉ាន់គឺជាទឹកដីរបស់ចិន ដូចនេះការដោះស្រាយបញ្ហា តៃវ៉ាន់ គឺជារឿងរបស់ប្រជាជនចិន រាល់កម្លាំងខាងក្រៅណា មួយគ្មានសិទ្ធិមកជ្រៀត ជ្រែកនោះឡើយ ។ យោធាចិន មានភាពក្លាហាន ជំនឿចិត្ត និងសមត្ថភាពក្នុងការ ការពារយ៉ាងម៉ឺង ម៉ាត់នូវការបង្រួបបង្រួម ជាតិមាតុភូមិ។

ក្នុងកិច្ចជំនួបពិភាក្សានេះ ភាគីទាំងពីរបានសម្គាល់ថា យោធាទាំងពីរគួរតែអនុវត្តដោយស្មោះ នូវគំនិតឯកភាពរួមសំខាន់ៗ របស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរ រក្សាការប្រាស្រ័យទាក់ទងគ្នា ក្នុងការបង្កើនការគ្រប់គ្រងវិបត្តិ ខិតខំប្រឹងប្រែងដើម្បីរក្សាសន្តិសុខ និងស្ថិរភាពក្នុងតំបន់៕

To Top