ព័ត៌មានអន្តរជាតិ

Update៖ លោក អាន់វ៉ា អ៊ីប្រាហ៊ីម ស្បថចូលកាន់តំណែងជា នាយករដ្ឋមន្ត្រីម៉ាឡេស៊ីទី១០

កូឡាឡំាពួរ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ថា នៅថ្ងៃព្រហស្បតិ៍នេះ មេបក្សPakatan Harapan (PH) លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) បានស្បថចូលកាន់តំណែងជា នាយករដ្ឋមន្ត្រីទី១០ របស់ប្រទេសម៉ាឡេស៊ី ។

គួរបញ្ជាក់ថា ការតែងតាំងរបស់គាត់ត្រូវបាន បញ្ជាក់ដោយព្រះបរមរាជវាំង Istana Negara ភ្លាមៗបន្ទាប់ពីអាហារថ្ងៃត្រង់ បន្ទាប់ពីមានភាពមិនប្រាកដប្រជា ផ្នែកនយោបាយជាច្រើនថ្ងៃ ខណៈដែលការបោះឆ្នោត កាលពីថ្ងៃសៅរ៍មុនបានបរាជ័យ ក្នុងការបង្កើតអ្នកឈ្នះច្បាស់លាស់ ។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ ព្រះបរមរាជវាំងដែលបានបញ្ជាក់ លោក អាន់វ៉ា ជាមេដឹកនាំបន្ទាប់របស់ម៉ាឡេស៊ី ព្រះមហាក្សត្របានណែនាំលោក អាន់វ៉ា និងរដ្ឋាភិបាលថ្មីឱ្យបង្ហាញ “ភាពទន់ភ្លន់ និងប្រកបដោយប្រាជ្ញា” ។

សេចក្តីថ្លែងការណ៍បានដាក់ថា ការពិតគឺថា ប្រជាជនសាមញ្ញមិនគួរមាន បន្ទុកជាមួយនឹងភាពចលាចល នយោបាយមិនចេះចប់នៅពេល ដែលប្រទេសនេះត្រូវការរដ្ឋាភិបាល ដែលមានស្ថិរភាពដើម្បីជំរុញទិដ្ឋភាពសេដ្ឋកិច្ច និងការអភិវឌ្ឍន៍របស់ប្រទេស ។

សេចក្តីថ្លែងការណ៍ក៏បានក្រើនរំលឹក ដល់សមាជិកសភាជាប់ឆ្នោត ឱ្យបង្ហាញពីអាទិភាព ការប្តេជ្ញាចិត្តខ្ពស់ ក៏ដូចជាការផ្តល់សេវាល្អបំផុត ជូនប្រជាពលរដ្ឋ ។

ព្រះអង្គបានមានព្រះរាជឱង្ការក្រើនរំឭក ដល់អ្នកឈ្នះមិនឈ្នះគ្រប់យ៉ាង ហើយអ្នកចាញ់មិនចាញ់អ្វីទាំងអស់នោះទេ ។

យោងតាមសេចក្តីថ្លែងការណ៍ ព្រះមហាក្សត្រមានព្រះបន្ទូលថា ព្រះអង្គបានយល់ស្របជាមួយ ថ្នាក់ដឹកនាំរបស់ព្រះអង្គថា រដ្ឋាភិបាលដែលមានស្ថិរភាពគួរតែ ត្រូវបានបង្កើតឡើងឱ្យបាន ឆាប់តាមដែលអាចធ្វើទៅបាន បន្ទាប់ពីការបោះឆ្នោតសកល តាមរយៈដំណើរការត្រឹមត្រូវ និងប្រុងប្រយ័ត្ន ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top