ព័ត៌មានជាតិ

តុលាការឧទ្ធរណ៍ តម្កល់ទោស ស្រី្តពិរិទ្ធិជនគ្រឿងម្នាក់ ដាក់គុកអស់មួយជីវិត ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន ជិត៤ ក្រាម

ភ្នំពេញ: សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០២២នេះ បានប្រកាសសាលដីកា តម្កល់ទោស ស្ត្រីពិរុទ្ធជនម្នាក់ ជាប់គុក កំណត់អស់មួយជីវិត ជាប់ទាក់ទងនឹងការរក្សាទុក និង ជួញដូរគ្រឿងញៀន ជិត ៤ គីឡូក្រាម ប្រព្រឹត្ត នៅក្នុង រាជធានីភ្នំពេញ កាលពីឆ្នាំ ២០១២។

យោងតាមការប្រកាសសាលដីការបស់ប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃ សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ លោក ងួន រតនា បានឱ្យដឹងថា: ជនជាប់ចោទរូបនេះ មានឈ្មោះ ម៉ា ចាន់ឌី ភេទ ស្រី អាយុ ៣៨ ឆ្នាំ។

ជាប់ចោទត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៩ ខែ មីនា ឆ្នាំ ២០២២ ផ្តន្ទាទោស ដាក់ពន្ធនាគារ កំណត់ អស់មួយជីវិត ពីបទ: រក្សាទុក និង ជួញដូរដោយខុសច្បាប់ នូវ សារធាតុញៀន តាមបញ្ញត្តិមាត្រា ៤០ នៃ ច្បាប់ស្តីពីការគ្រប់គ្រងគ្រឿងញៀន។

ជនជាប់ចោទត្រូវបានចាប់ឃាត់ខ្លួន កាលពីឆ្នាំ ២០១២ នៅក្នុងរាជធានីភ្នំពេញ៕

ដោយ: លីហ្សា

To Top