បរទេស ៖ សារព័ត៌មាន Politico បានរាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍ ដោយដកស្រង់ប្រភពថា មន្ត្រីជាន់ខ្ពស់ សហភាពអឺរ៉ុប មានការខឹងសម្បារ ចំពោះរដ្ឋបាល របស់ប្រធានាធិបតី អាមេរិកលោក Joe Biden ដោយបានលើកហេតុផលថា ទីក្រុងវ៉ាស៊ីនតោន កំពុងផ្តល់ទុន លើជម្លោះអ៊ុយក្រែន និងបញ្ហាសេដ្ឋកិច្ចរបស់ប្លុក។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា មន្ត្រីជាន់ខ្ពស់ម្នាក់ ដែលត្រូវបានសម្ភាសដោយសារព័ត៌មាន បាននិយាយថា សហរដ្ឋអាមេរិក ទទួលបានផលចំណេញច្រើនជាងគេពីជម្លោះ ដោយសារតែ “ពួកគេលក់ហ្គាសកាន់តែច្រើន និងតម្លៃកាន់តែខ្ពស់ ហើយក៏ដោយសារតែពួកគេលក់ អាវុធកាន់តែច្រើន” ផងដែរ ។
ការបែកបាក់ឆ្លងដែន អាត្លង់ទិក ដែលកំពុងកើនឡើង គឺផ្អែកលើកត្តាជាច្រើន ។ ការដាក់ទណ្ឌកម្ម របស់លោកខាងលិច ដាក់លើទីក្រុងមូស្គូជុំវិញ យុទ្ធនាការយោធារបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែន បានបង្កឱ្យមានការរំខានយ៉ាងសំខាន់ ក្នុងការដឹកជញ្ជូនឧស្ម័ន ពីប្រទេសរុស្ស៊ីទៅកាន់អឺរ៉ុប ហើយឥឡូវនេះសហភាពអឺរ៉ុប ពឹងផ្អែកលើឧស្ម័នរបស់អាមេរិក ដែលមានតម្លៃខ្ពស់ជាងតម្លៃ នៅសហរដ្ឋអាមេរិក ៤ ដង។
ចំណែកប្រធានាធិបតីបារាំង លោក Emmanuel Macron បានពណ៌នាការអនុវត្តនេះថា “មិនរួសរាយរាក់ទាក់” ។ ប៉ុនែ្តទោះបីជាយ៉ាងណាក៏ដោយ ប្រភពរបស់សារព័ត៌មាន Politico បានបង្ហាញថា នៅពេលប្រឈមមុខនឹងមេដឹកនាំ សហភាពអឺរ៉ុប នៅឯកិច្ចប្រជុំកំពូល G20 ជុំវិញបញ្ហានេះ លោក Biden «ហាក់ដូចជាមិនដឹងខ្លួន» អំពីបញ្ហានេះទៅវិញ ៕
សម្រួលៈ ណៃ តុលា