ម៉ូស្គូ៖ អ្នកផ្តល់ព័ត៌មាន នៅក្នុងសេវាសន្តិសុខសហព័ន្ធ (FSB) របស់រុស្ស៊ី បានដាក់ស្លាកសញ្ញាប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ថាជាមនុស្សញៀនថ្នាំ នៅក្នុងអ៊ីមែលដែលចែករំលែក ជាមួយ Newsweek។
អ៊ីមែលចុះថ្ងៃទី០៥ ខែមីនា បានគូររូបភាពអំពីរបៀប ដែលមេដឹកនាំរុស្ស៊ី ត្រូវបានមើលដោយអ្នកខ្លះនៅឯ FSB ។ វាគឺជាការបញ្ជូនលើកទីពីរដោយភ្នាក់ងារ ដែលមានឈ្មោះថា ខ្យល់នៃការផ្លាស់ប្តូរ ទៅកាន់លោក Vladimir Osechkin ដែលជាសកម្មជនសិទ្ធិមនុស្សរុស្ស៊ី ដែលគ្រប់គ្រងគេហទំព័រប្រឆាំងអំពើពុករលួយ Gulagu.net ហើយឥឡូវនេះត្រូវបាននិរទេសនៅប្រទេសបារាំង។
ភ្នាក់ងារ FSB សរសេរការបញ្ជូនជាទៀងទាត់ទៅ លោក Osechkin ដោយបង្ហាញពីកំហឹង និងការមិនសប្បាយចិត្តនៅក្នុងសេវាកម្មជុំវិញសង្គ្រាមដែលបានចាប់ផ្តើមនៅពេលដែលលោកពូទីនបានបញ្ជាឱ្យឈ្លានពានអ៊ុយក្រែននៅថ្ងៃទី២៤ ខែកុម្ភៈ។
លោក Igor Sushko នាយកប្រតិបត្តិនៃ Wind of Change Research Group ដែលជាអង្គការមិនរកប្រាក់ចំណេញ ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន បាននឹងកំពុងបកប្រែការឆ្លើយឆ្លងពីរុស្ស៊ីទៅជាភាសាអង់គ្លេសចាប់តាំងពីវាបានចាប់ផ្តើម។ លោកបានចែករំលែកអ៊ីមែលទាំងអស់ជាមួយ Newsweek។
សំបុត្រដំបូងរបស់អ្នកផ្តល់ព័ត៌មានដែលសរសេរនៅថ្ងៃទី០៤ ខែមីនា ត្រូវបានវិភាគដោយលោក Christo Grozev អ្នកជំនាញនៃ FSB ។ លោកបានឲ្យដឹងនៅថ្ងៃទី០៦ ខែមីនាថា លោកបានបង្ហាញវាគ្មានការសង្ស័យនោះទេ វាត្រូវបានសរសេរដោយសហសេវិក”៕
ប្រែសម្រួល ឈូក បូរ៉ា