ព័ត៌មានអន្តរជាតិ

រុស្ស៊ី បញ្ជូនប្រព័ន្ធការពារមីស៊ីល Tor-M2 យ៉ាងហោចណាស់ ១៥គ្រឿង ឲ្យបេឡារូស

បរទេស៖ ប្រទេសរុស្សី នៅថ្ងៃនេះត្រូវបានសារព័ត៌មាន បរទេសចេញផ្សាយថា បានធ្វើការបញ្ជូនអាវុធប្រភេទ Tor-M2 ដែលជាអាវុធសម្រាប់ការពារ មីស៊ីលនិងការពារដែនអាកាស យ៉ាងហោចណាស់ ១៥គ្រឿង ទៅឲ្យប្រទេសបេឡារូសព្រមទាំង ឧបករណ៍វិស្វកម្មចំនួន ១០ឈុតផ្សេងទៀតផងដែរ ។

សព្វាវុធទាំងនេះ ត្រូវបានគេដឹងថា បានដឹកជញ្ជូនចេញពីស្ថានីយរថភ្លើង Yeysk station ក្នុងតំបន់ Krasnodar Krai ប្រទេសរុស្សីហើយកាលពីថ្ងៃទី២៥ ខែវិច្ឆិកា និងទៅដល់គោលដៅថ្ងៃទី២៨ ខែវិច្ឆិកា បន្ទាប់ពីបានចុះហត្ថលេខា រវាងប្រទេសទាំងពីររួចមក។

ទោះបីជាមិនបានបញ្ជាក់ថា ការបញ្ជូនសព្វាវុធទាំងនោះ ក្នុងគោលបំណងអ្វីក្តីប៉ុន្តែភាគី ខាងបេឡារូសបានបញ្ជាក់ថា នេះនឹងមិនមែនគឺជាកញ្ចប់ អាវុធចុងក្រោយដែល ប្រទេសរុស្សីនឹងត្រូវបញ្ចូន មកឲ្យប្រទេសរបស់ខ្លួនឡើយ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top