ព័ត៌មានអន្តរជាតិ

ប្រធានាធិបតី ប៉ាឡេស្ទីន នឹងកាត់ទំនាក់ទំនង ការទូតជាមួយ នឹងអ៊ីស្រាអ៊ែលនិងអាមេរិក

បរទេស៖ទីភ្នាក់ងារ ចិនស៊ិនហួ ចេញផ្សាយនៅ ថ្ងៃអាទិត្យទី២ខែកុម្ភៈនេះបានឲ្យដឹងថាប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas បានមាន ប្រសាសថា អាជ្ញាធររបស់លោកបាន ជូនដំណឹងដល់ភាគី អ៊ីស្រាអែល និងសហរដ្ឋអាមេរិក រួចរាល់ហើយថា ខ្លួននឹងកាត់ផ្តាច់រាល់ ទំនាក់ទំនង ទាំងអស់ជាមួយ ពួកគេដោយសារតែ ផែនការសន្តិភាព របស់ សហរដ្ឋអាមេរិក ដែលទើបនឹង ចេញថ្មីៗនេះ។

លោក Abbas បានប្រាប់នៅក្នុងកិច្ចប្រជុំបន្ទាន់មួយ របស់រដ្ឋមន្ត្រីការបរទេសអារ៉ាប់នៅ ឯទីស្នាក់ការសម្ព័ន្ធ អារ៉ាប់ឬហៅកាត់ថា AL នៅរដ្ឋធានី Cairo ថាយើងបានប្រាប់ ប្រជាជនអ៊ីស្រាអែលហើយថា យើងនឹងមិនមានទំនាក់ទំនង ជាមួយពួកគេឬជាមួយសហរដ្ឋអាមេរិក ទៀតទេរួមទាំងទំនាក់ទំនង សន្តិសុខផង។

រំលឹកដែរថាថ្លែងប្រកាស នៅទីក្រុង វ៉ាស៊ីនតោន នៅថ្ងៃទី ២៨ ខែមករាដោយប្រធានាធិបតី អាមេរិកដូណាល់ត្រាំដោយមានវត្តមាន របស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលបេនចាមីនណេតាន់ យ៉ាហ៊ូផង អំពីផែនការសន្តិភាពរបស់ សហរដ្ឋអាមេរិកប៉ុន្តែភ្លាមៗ ត្រូវបានប្រជាជនប៉ាឡេស្ទីន បដិសេធ នូវផែនការនេះទាំងស្រុង៕

ប្រែសម្រួល៖ស៊ុនលី

To Top