ព័ត៌មានជាតិ

សារព័ត៌មានដើមអម្ពិល​ នឹងប្រារព្ធខួប​១៦ឆ្នាំ នាល្ងាចនេះ នៅភូមិទេសចរណ៍ធម្មជាតិ ព្រៃស្នួល

តាកែវ៖​​ សារព័ត៌មានដើមអម្ពិល​ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០២២ បានប្រារព្ធខួបសារព័ត៌មាន​ ដើមអម្ពិល គ្រប់១៦ឆ្នាំ (១៩ ធ្នូ ២០០៦ -២០២២) នាភូមិព្រៃស្នួល ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ​។

ក្នុងរយៈកាល១៦ឆ្នាំនៃការបង្កើតរបស់ខ្លួន សារព័ត៌មានដើមអម្ពិល​ បានប្រែក្លាយពីកាសែត ចេញផ្សាយប្រចាំសប្តាហ៍ (បោះពុម្ព) និងមកប្រចាំថ្ងៃ ហើយបានវិវត្តខ្លួន ទៅកាសែតអនឡាញ ឈានមុខគេ ក្នុងព្រះរាជាណាចក្រកម្ពុជា ដោយទទួលបានពានរង្វាន់ ចំនួន២ដងជាប់គ្នា នៅឆ្នាំ២០១១ និងឆ្នំា២០១២។

សារព័ត៌មានដើមអម្ពិល បានទទួលការគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាន់ ពីមិត្តអ្នកអានរបស់ខ្លួន ទាំងនៅក្នុង ព្រះរាជាណាចក្រ ជាពិសេសដៃគូផ្សាព្វផ្សាយពាណិជ្ជកម្ម ក៏ដូចជាម្ចាស់អាជីវកម្ម ដែលបានជឿជាក់លើ បេសកកម្ម​ផ្សព្វផ្សាយព័ត៌មាន​។

ជាមួយគ្នានេះ ថា្នក់ដឹកនាំ និងបុគ្គលិក សារព័ត៌មានដើមអម្ពិល សូមសម្តែងនូវគោរពដឹងគុណ​ យ៉ាងជ្រាលជ្រៅមិត្តអ្នកទាំងអស់ ដែលបន្តគាំទ្រក្នុងរយៈកាលកន្លងមកនេះ និងសង្ឃឹមថា នឹងទទួលការគាំទ្របន្ថែមទៀត នាឆ្នាំបន្តបន្ទាប់។

សារព័ត៌មានដើមអម្ពិល បានអង្គភាពចំណុះផ្សេងៗទៀត ជាអាទិ៍៖ គេហទំព័រ www.lookingtoday, www.dap-business.com, Youtube: DAPNEWs, Facebook: DAPNEWS, DAP PLUS ដែលសុទ្ធសឹងតែទទួលបានការគាំទ្រ ពីមិត្តអ្នកអាន៕

To Top