ព័ត៌មានជាតិ

សម្ដេចតេជោ​ មានបំណងបណ្ដុះបណ្ដាល ​កុមារ​ទេព​ ហ៊ឺ​ ទៀងគីមហុង​ ឱ្យ​ជាប់ថ្នាក់បណ្ឌិត ខាងវិទ្យាសាស្រ្ត​

ភ្នំពេញ​ ៖​ សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ដ្រីនៃកម្ពុជា​ មានបំណងបណ្តុះបណ្តាលកុមារ​ ហ៊ឺ​ ទៀងគីមហុង​ ឲ្យជាប់ថ្នាក់បណ្ឌិតខាងវិទ្យាសាស្រ្តឲ្យ ខានតែបាន ដើម្បីរួមចំណែកកសាងប្រទេសជាតិ​ និងគ្រួសារ។

តាមរយៈគេហទំព័រហ្វេសប៊ុករបស់​ សម្ដេចតេជោ​ ហ៊ុន​ សែន​ នាល្ងាចថ្ងៃទី២៤​ ខែធ្នូ​ ឆ្នាំ២០២២​ បានឱ្យដឹងថា​ ល្ងាចនេះ​ សម្ដេច​ ឆ្លៀតជួបចៅ ហ៉ឺ ទៀងគីមហុង ដែល ប្រឡងជាប់បាក់ឌុប និទេ្ទសC​ ក្នុងវ័យ​ ១៣ឆ្នាំ៣ខែ៥ថ្ងៃ​ ដើម្បីពិភាក្សាជាមួយឳពុកម្តាយ​ និងចៅសម្រាប់ការសិក្សា​នៅមហាវិទ្យាល័យ។

សម្ដេចតេជោ​ បន្ដថា​ សម្ដេច​ បានសម្រេចបំណងទីមួយរបស់សម្ដេច​ គឺបានធ្វេីឲ្យគីមហុង​ ជាប់បាក់ឌុប​ ដែលក្មេងជាងគេនៅកម្ពុជា។

សម្ដេចតេជោ​ បន្ថែមថា​ បំណងបន្តរបស់សម្ដេច​ គឺជួយគីមហុង​ ឲ្យជាប់បរិញ្ញាបត្រនិងបញ្ញាបត្រជាន់ខ្ពស់ដែល ក្មេងជាងគេ​ និងមានសមត្ថភាពល្អនាពេលខាងមុខ។

សម្ដេចតេជោ​ ហ៊ុន​ សែន​ បានបញ្ជាក់ថា​ “បំណងចុងក្រោយរបស់ខ្ញុំគឺបណ្តុះបណ្តាល​ គីមហុង​ ឲ្យជាប់ថ្នាក់បណ្ឌិតខាងវិទ្យាសាស្រ្ត ដែលមានគុណភាពខ្ពស់ ឲ្យខានតែបានដើម្បីរួមចំណែក កសាងប្រទេសជាតិនិងគ្រួសារ”៕

To Top