ព័ត៌មានអន្តរជាតិ

ការចាកចេញ របស់អង់គ្លេសពីអឺរ៉ុប ឬ Brexit ធ្វើឲ្យរដ្ឋាភិបាលក្រុងឡុង ខាតបង់ជាង៤០ពាន់ លានដុល្លារ

បរទេស៖ យោងតាមការសិក្សាស្រាវជ្រាវមួយ ដោយមជ្ឈមណ្ឌលកែទំរង់ ដើម្បីអឺរ៉ុបឬ the Center for European Reform (CER) បានរកឃើញថា សេដ្ឋកិច្ចរបស់អង់គ្លេស អាចនឹងទទួលបានកំណើនល្អប្រសើរ ជាងនេះប្រសិនបើប្រទេសនេះ បន្តរស់នៅជាមួយនឹងប្លុកអឺរ៉ុប។

របាយការណ៍ស្រាវជ្រាវ ដដែល បានបង្ហាញទៀតថាគិតត្រឹមខែមិថុនា ឆ្នាំ២០២២នេះ ផលិតផលក្នុងស្រុក សរុបរបស់អង់គ្លេស មានកំណើនតិចតួច ត្រឹមតែ៥,៥ភាគរយ តិចជាងអ្វីដែលប្រសិនបើ Brexit មិនកើតឡើងនោះអង់គ្លេស គឺបានខាតបង់ប្រាក់រហូតទៅដល់ ៣៣ពាន់លានផោន ឬត្រូវជា៤០ពាន់លានដុល្លារ។

របាយការណ៍នេះសរសេរថា៖ ការប៉ះទង្គិចដោយ Brexit បាននាំឱ្យមានការកើនឡើងពន្ធ ដោយជៀសមិនរួច ពីព្រោះសេដ្ឋកិច្ចដែលលូតលាស់ យឺតតម្រូវ ឱ្យមានការយក ពន្ធខ្ពស់ជាងមុន ដើម្បីផ្តល់មូលនិធិដល់សេវាសាធារណៈ និងអត្ថប្រយោជន៍ផ្សេងៗ។

ប្រសិនបើ Brexit មិនបានកើតឡើងទេ ការដំឡើងពន្ធភាគច្រើន ដែលបន្ទាប់ មករដ្ឋមន្ត្រីអង់គ្លេស Rishi Sunak បានប្រកាសនៅក្នុងខែមីនាឆ្នាំ២០២២នឹងក្លាយទៅជារឿងមិនចាំបាច់ឡើយហើយប្រាក់ចំណូលពន្ធនឹងមានប្រហែល៤០ពាន់លានផោនខ្ពស់ជាង
ជារៀងរាល់ឆ្នាំ៕

ប្រែសម្រួល៖ស៊ុនលី

To Top