ព័ត៌មានអន្តរជាតិ

ប៉ាឡេស្ទីន ព្រមាន​ពី​ការ​ពង្រីក ​ការ​តាំង​ទីលំនៅ​ក្រោម ​រដ្ឋាភិបាល​អ៊ីស្រាអែល​ថ្មី ​របស់​លោក ណេតាន់យ៉ាហ៊ូ

រ៉ាម៉ាឡា ៖ អង្គការរំដោះប៉ាឡេស្ទីន (PLO) បានព្រមានពី “ការកើនឡើង នៃសកម្មភាពតាំងទីលំនៅ” នៅតំបន់ West Bank និងយេរ៉ូសាឡឹមខាងកើត ជាមួយនឹងការបង្កើត រដ្ឋាភិបាលថ្មី របស់នាយករដ្ឋអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ។

លោក ណេតាន់យ៉ាហ៊ូ ដែលជានាយករដ្ឋមន្ត្រីកាន់អំណាចយូរបំផុត របស់អ៊ីស្រាអែល បានប្រកាសថា លោកបានទទួលជោគជ័យ ក្នុងការបង្កើតរដ្ឋាភិបាលចម្រុះ ជាមួយនឹងគណបក្សរឹងរូស និងជ្រុល និយមមួយចំនួនទៀត។

ការិយាល័យជាតិរបស់ PLO សម្រាប់ការតស៊ូការពារដី និងដោះស្រាយការតាំងទីលំនៅបាននិយាយនៅក្នុង របាយការណ៍មួយផ្ញើទៅស៊ីនហួថា “ការកើនឡើង នៃគណបក្សហ្វាស៊ីសនិយម Zionist គំរាមកំហែងដល់ការកើនឡើង ដែលមិនធ្លាប់មានពីមុនមក នៅក្នុងសកម្មភាពតាំងទីលំនៅ និងការរឹបអូសយកដីប៉ាឡេស្ទីន” ។

របាយការណ៍បានបញ្ជាក់ថា Netanyahu នឹងកាត់បន្ថយការចូលរួមរបស់គាត់យ៉ាងសំខាន់ ក្នុងការអនុម័តការសាងសង់នៅក្នុងការតាំងទីលំនៅ បន្ទាប់ពីអាជ្ញាធរនេះ ត្រូវបានផ្ទេរទៅឱ្យគណបក្ស Zionist សាសនាដែលដឹកនាំដោយ Bezalel Smotrich នេះបើយោងតាមកិច្ចព្រមព្រៀងចម្រុះ។

របាយការណ៍របស់ PLO បានឲ្យដឹងថា អ៊ីស្រាអែលបានសាងសង់លំនៅដ្ឋានចំនួន ៣១០០ នៅក្រុងហ្សេរុយសាឡឹមខាងកើតក្នុងឆ្នាំ២០២២ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

មេដឹកនាំ និងមន្ត្រីប៉ាឡេស្ទីន បានព្រមានជាប់លាប់ថា ការពង្រីកការតាំងទីលំនៅរបស់អ៊ីស្រាអែល និងការរឹបអូសយកទឹកដីប៉ាឡេស្ទីននៅតំបន់ West Bank នឹងធ្វើឱ្យប៉ះពាល់ដល់ ដំណោះស្រាយរដ្ឋទាំងពីរ។

គួរបញ្ជាក់ថា យោងតាមតួលេខផ្លូវការរបស់ប៉ាឡេស្ទីនបានឱ្យដឹងថា អ្នកតាំងលំនៅអ៊ីស្រាអែលជាង ៧០ម៉ឺន នាក់រស់នៅក្នុងតំបន់ West Bank និងយេរ៉ូសាឡឹមខាងកើត ៕

To Top