គៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានផ្តល់សុន្ទរកថានៅថ្ងៃបុណ្យណូអែល ដោយអំពាវនាវដល់ពិភពលោកឱ្យ “យល់ពីអ្វី ដែលយើងកំពុងប្រយុទ្ធប្រឆាំងនឹងអំពើអាក្រក់” ក្នុងរយៈពេល ១០ខែនៃសង្រ្គាមដ៏ឃោរឃៅ ដែលបង្កឡើងដោយការឈ្លានពានរបស់រុស្ស៊ី។
លោក ហ្សេឡិនស្គី ដែលបានថ្លែងទៅកាន់ប្រជាជាតិមួយថ្ងៃមុនថ្ងៃឈប់សម្រាកជាសាធារណៈបុណ្យណូអែលរបស់ប្រទេសអ៊ុយក្រែន និងនៅមុនថ្ងៃប្រារព្ធពិធីថ្ងៃទី០៦ ខែមករា ដែលត្រូវបានសម្គាល់ដោយគ្រិស្តបរិស័ទគ្រិស្តអូស្សូដក់អ៊ុយក្រែនជាច្រើននាក់នោះ បានធ្វើសុន្ទរកថាបន្ទាប់ពីមានការវាយប្រហារជាបន្តបន្ទាប់របស់រុស្ស៊ីលើទីក្រុង Kherson ភាគខាងត្បូងប្រទេស។
មនុស្ស ១០នាក់ត្រូវបានសម្លាប់ និង ៥៨ នាក់បានរងរបួសនៅក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងមីស៊ីលលើទីក្រុង ការវាយប្រហារនៅទីក្រុងគៀវ បានពិពណ៌នាថាមិនមានតម្លៃជាយុទ្ធសាស្ត្រ និងសកម្មភាពដែលបានប្រព្រឹត្តិទៅ “ដើម្បីភាពរីករាយ” ។ លោកបានលើកឡើងថា ការស៊ូទ្រាំរបស់អ៊ុយក្រែននៅចំពោះមុខការវាយប្រហារជាច្រើនតំណាងឱ្យ “អព្ភូតហេតុបុណ្យណូអែល”។
រុស្ស៊ីបានពឹងផ្អែកលើការផ្គត់ផ្គង់យន្តហោះដ្រូនរបស់អ៊ីរ៉ង់ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ បន្ទាប់ពីស្តុកផ្ទាល់ខ្លួនត្រូវបានកាត់បន្ថយដោយសារតែជម្លោះខ្លាំងដែលកំពុងតែពង្រីកសមត្ថភាពយោធារបស់ភាគីទាំងពីរដល់ចំណុចបំបែក។
បន្ទាប់ពីការវាយប្រហារ Kherson អ៊ុយក្រែនកាលពីថ្ងៃអាទិត្យបានអំពាវនាវឱ្យមានសកម្មភាពលោកខាងលិចកាន់តែតឹងរ៉ឹងប្រឆាំងនឹងក្រុមហ៊ុនផលិតយន្តហោះដ្រូនរបស់អ៊ីរ៉ង់ និងបណ្តាញអ្នកផ្គត់ផ្គង់គ្រឿងបន្លាស់របស់ពួកគេ ដែលបានទទួលទណ្ឌកម្មរួចហើយ៕