ព័ត៌មានអន្តរជាតិ

ជនស៊ីវិលអ៊ុយក្រែន ជិត ២ ម៉ឺននាក់ត្រូវបានសម្លាប់ ក្នុងសង្គ្រាមឈ្លានពានរបស់រុស្ស៊ី រយៈពេល ១០ខែ មកនេះ

គៀវ៖ ជនស៊ីវិលដែលស្លាប់បាត់បង់ជីវិតក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនកំពុងកើនឡើងជិត ១៨០០០នាក់ នេះបើយោងតាមតួលេខដែលចេញផ្សាយនាពេលថ្មីៗនេះពីអង្គការសហប្រជាជាតិ។

ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) បានឲ្យដឹងថា ជនស៊ីវិលយ៉ាងតិច ៦៨៨៤ នាក់ត្រូវបានសម្លាប់ និង ១០៩៤៧ នាក់រងរបួសនៅក្នុងប្រទេសអ៊ុយក្រែន ចាប់តាំងពីការចាប់ផ្តើមនៃការលុកលុយរបស់រុស្ស៊ីកាលពីថ្ងៃទី២៤ ខែកុម្ភៈ ដល់ថ្ងៃទី ២៦ ខែធ្នូ។

អ្នកស្លាប់បាត់បង់ជីវិតរួមមាន ១៦៥ នាក់ស្លាប់ និង ការរងរបួសចំនួន ៥១៦នាក់ត្រូវបានកត់ត្រានៅក្នុងខែធ្នូ ដែលភាគច្រើនបណ្តាលមកពី “ការប្រើប្រាស់អាវុធជាតិផ្ទុះជាមួយនឹងឥទ្ធិពលតំបន់ធំទូលាយ”។

OHCHR បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា “OHCHR ជឿជាក់ថា តួលេខជាក់ស្តែងគឺខ្ពស់ជាងគួរឱ្យកត់សម្គាល់ ដោយសារការទទួលព័ត៌មានពីទីតាំងមួយចំនួនដែលអរិភាពកំពុងបន្តត្រូវបានពន្យារពេល ហើយរបាយការណ៍ជាច្រើននៅតែរង់ចាំការបញ្ជាក់” ។

ប្រភពបានឲ្យដឹងទៀតថា “ការព្រួយបារម្ភនេះ ឧទាហរណ៍ Mariupol (តំបន់ Donetsk), Izium (តំបន់ Kharkiv), Lysychansk, Popasna និង Sievierodonetsk (តំបន់ Luhansk) ដែលជាកន្លែងដែលមានការចោទប្រកាន់លើជនស៊ីវិលស្លាប់ និងរបួសជាច្រើន”។

ទីភ្នាក់ងារនេះបាននិយាយថាអ្នកស្លាប់ដែលបានបញ្ជាក់រួមមានបុរស ២៧១៩នាក់ ស្ត្រី ១៨៣២ នាក់ និងមនុស្សពេញវ័យ ១៩០៤ នាក់ដែលភេទរបស់ពួកគេមិនអាចកំណត់បាន។ យ៉ាងហោចណាស់ក៏មានកុមារស៊ីវិលចំនួន ៤២៩ នាក់ផងដែរបានស្លាប់ក្នុងនោះមានក្មេងស្រី ១៧៥ នាក់ ក្មេងប្រុស ២១៦ នាក់ និង ៣៨នាក់ដែលមិនស្គាល់ភេទ៕ប្រែសម្រួល ឈូក បូរ៉ា

To Top