ព័ត៌មានជាតិ

ឆ្នាំ២០២២ ទំហំពាណិជ្ជកម្ម កម្ពុជា-ចិន មានចំនួន១៤​ ​៥០០លានដុល្លារកើន១៩%

ខេត្តកំពត៖ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រី បាន គូសបញ្ជាក់ឲ្យដឹងថា ក្នុងឆ្នាំ២០២២ទំហំពាណិជ្ជកម្មរវាងកម្ពុជា ជាមួយមិត្តចិនមានចំ នួន១៤ ៥០០លាន ដុល្លារអាមេរិកកើន១៩%ធៀបនឹងឆ្នាំមុន។


សម្តេចតេជោហ៊ុន សែនបានថ្លែងក្នុងពិធីបើកការដ្ឋានគម្រោងស្តារ និងលើកកម្រិតគុ ណភាព ផ្លូវជាតិលេខ៣១ (ពីបែកគុស ដល់កំពង់ត្រាច) និងផ្លូវជាតិលេខ៣៣ (ពីក្រុងកំពត ដល់ច្រកលក) ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២​ ថា៖«ឆ្នាំនេះទំហំពាណិជ្ជកម្ម កម្ពុជា-ចិនមានចំនួនរហូតដល់១៤ពាន់៥រយលានដុល្លារ អាមេរិកមានកំណើនដល់១៩ភាគរយ ហើយនៅពេលខាងមុខខ្ញុំសង្ឃឹមថានឹងមាន សត្ថភាពនាំ ទំនិញទៅកាន់ទីផ្សារប្រទេសចិន កាន់តែច្រើនតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលចិន ផ្តល់អាទិភាពខ្ពស់អនុគ្រោះពន្ធរហូដល់៩៧, ៤៣% »។


ការធ្វើទំនាក់ទំនងជាមួយប្រទេសចិន ត្រូវបានសម្តេចតេជោរំលឹកដល់ថ្នាក់ដឹកនាំប្រទេសជំនាន់មុន គឺសម្តេចព្រះបាទព្រះបរមរតនកោដ្ឋ ដែលបានធ្វើការទំនាក់ជាមួយថ្នាក់ដឹកនាំជំ នាន់មុនរបស់ប្រទេសចិន ដែលបានបន្សល់ទុកនូវស្នាក់ដៃរហូតដល់ក្លាយជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរួម និងមិត្តដែកថែប នឹងជោគវេសនារួមរវាងកម្ពុជា -ចិន។ ចិនតែងតែផ្តល់នូវអ្វី ដែល កម្ពុជាមានតម្រូវការជានិច្ច ។


សម្តេចបញ្ជាក់ថា៖«អ្វីដែលសំខាន់នោះគឺមិត្តចិនបានផ្តល់មកកម្ពុជាផ្តល់នូវអ្វីដែលចង់បាន ដើម្បីមកអភិវឌ្ឍន៍ប្រទេស ដែលចំណុចនេះមិនមែនយើងចង់កសាងផ្លូវ លេខ ៣៥, ៣១ តែបែជាម្ចាស់ឥនទានលើកកន្លែង ផ្សេងនោះទេគឺចិនធ្វើតាម ការចង់បានរបស់យើង»៕

To Top