ព័ត៌មានអន្តរជាតិ

សេវាសន្តិសុខរបស់ប្រទេសអ៊ុយក្រែន ចាប់ខ្លួនអភិបាលក្រុង មួយរូបដែលធ្វើឱ្យបែកធ្លាយព័ត៌មាន អំពីការដាក់ពង្រាយយោធា

បរទេស៖ សេវាសន្តិសុខរបស់ប្រទេសអ៊ុយក្រែន SBU បានចាប់ខ្លួន លោក Alexander Mamai កាលពីថ្ងៃ ព្រហស្បតិ៍ ដោយនិយាយថា អភិបាលក្រុង Poltava បានបង្ហាញព័ត៌មានអំពីការដាក់ពង្រាយយោធា។ អ្នក​នយោបាយ​បក្ស​ ប្រឆាំង​ឥឡូវ​នេះ គឺប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធនាគារ​ដល់​ទៅ ១២ ឆ្នាំ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាន រាយការណ៍ថាភ្នាក់ងារ SBU បានឡោមព័ទ្ធលោក Mamai បន្ទាប់ពីព្រឹត្តិការណ៍មួយ ហើយបាននាំលោកទៅកាន់ ការិយាល័យរបស់គាត់ ។ សេវាកម្មសន្តិសុខបានបង្ហោះរូបថតនៃការចាប់ខ្លួននៅលើប៉ុស្តិ៍ Telegram របស់ពួកគេ ជាមួយនឹងមុខរបស់មនុស្សដែលពាក់ព័ន្ធមានភាពព្រិលៗ ដើម្បីបំពេញតម្រូវការឯកជនភាព។

លោក Mamai ត្រូវបានជូនដំណឹងថា លោកស្ថិតនៅក្រោមការសង្ស័យនៃ “ការផ្សព្វផ្សាយដោយគ្មានការអនុញ្ញាត នៃព័ត៌មានអំពីការដាក់ពង្រាយអង្គភាពនៃកងកម្លាំងប្រដាប់អាវុធនៃប្រទេសអ៊ុយក្រែនដែលបានប្រព្រឹត្តនៅក្រោមច្បាប់អាជ្ញាសឹក” នេះបើយោងតាម SBU ។

ព័ត៌មានដែលលោកបានលាតត្រដាង គឺមិនត្រូវបានបង្ហាញជាសាធារណៈដោយអគ្គសេនាធិការ ក្រសួងការពារជាតិ ឬ “ស្ថាប័នរដ្ឋដែលមានការអនុញ្ញាតផ្សេងទៀតនោះទេ” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top