ព័ត៌មានអន្តរជាតិ

អាមេរិក និងណាតូ កំពុងជាប់ពាក់ព័ន្ធក្នុងសង្គ្រាមប្រូកស៊ី ប្រឆាំងនឹងរុស្ស៊ី តាមរយៈអ៊ុយក្រែន 

ក្រូអាត៖ ប្រធានាធិបតីក្រូអាត លោក Zoran Milanovic បានឲ្យដឹងថា សហរដ្ឋអាមេរិក និងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) កំពុងជាប់ពាក់ព័ន្ធក្នុងសង្គ្រាមប្រូកស៊ីប្រឆាំងនឹងរុស្ស៊ីតាមរយៈអ៊ុយក្រែន នេះបើតាមប្រព័ន្ធផ្សព្វផ្សាយក្រូអាត។

លោក Milanovic ត្រូវ​បាន​គេ​ដក​ស្រង់​សម្តី​ខណៈ​កំពុង​ថ្លែង​សុន្ទរកថា​ក្នុង​សន្និសីទ​មួយ​នៅ​ទីក្រុង Vukovar ភាគ​ខាង​កើត​ប្រទេសកាល​ពី​ថ្ងៃ​អាទិត្យ​ថា “វ៉ាស៊ីនតោន និង​ណាតូ កំពុង​ធ្វើ​សង្រ្គាម​ប្រូកស៊ី​ប្រឆាំង​នឹង​រុស្ស៊ី​តាម​រយៈ​អ៊ុយក្រែន”។

លើសពីនេះទៀត Milanovic បានថ្កោលទោសទណ្ឌកម្មរបស់លោកខាងលិចប្រឆាំងនឹងរុស្ស៊ី។លោក Milanovic បានបន្ថែមថា “ផែនការនេះមិនគួរនិយាយអំពីការដកប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន ចេញពីតំណែងនោះទេ។

លោកអះអាងថា ផែនការមិនគួរនិយាយអំពីទណ្ឌកម្មនោះទេ។ ទណ្ឌកម្ម គឺមិនទំនងទាល់តែសោះ ហើយយើងមិនអាចសម្រេចបានអ្វីទាំងអស់ដោយប្រើប្រាស់វា” លោកបន្ថែមថា សហរដ្ឋអាមេរិក និងណាតូ “កំពុងផ្លាស់ប្តូរពីសង្រ្គាមមួយទៅ​សង្គ្រាមមួយ​ផ្សេង​ទៀត”។

លោក Milanovic បានបន្ដថាការសម្រេចចិត្តលើការហ្វឹកហ្វឺនទាហានអ៊ុយក្រែន ឬការពាក់ព័ន្ធណាមួយនៅក្នុងជម្លោះរុស្ស៊ី-អ៊ុយក្រែន គួរតែជាជម្រើសរបស់ក្រូអាត ជំនួសឱ្យការបង្ខំដោយមហាអំណាចធំជាង។

លោក Milanovic បានសម្តែងការប្រឆាំងរបស់គាត់ម្តងហើយម្តងទៀត ចំពោះការចូលរួមរបស់ក្រូអាតក្នុងការហ្វឹកហ្វឺនទាហានអ៊ុយក្រែន ដោយអះអាងថាវាជា “ការសង្ស័យតាមផ្លូវច្បាប់”៕ ឈូក បូរ៉ា

To Top