ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី បានស្នើឲ្យរដ្ឋមន្ត្រីក្រសួង ព័ត៌មានហៅអ្នកសារព័ត៌មានអនឡាញទាំងអស់ មកធ្វើការបណ្តុះបណ្តាល វិជ្ជាជីវៈសារព័ត៌មាន។
ការស្នើនេះបន្ទាប់ពីមានករណី អ្នកសារព័ត៌មានអនឡាញបានប្រើសំដីមិនសមរម្យ លើហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅលើស្ពានជ្រោយចង្វារ ចំពោះអ្នកជួយសង្គ្រោះជនរងគ្រោះ ដោយសារគ្រោះថ្នាក់ចរាចរណ៍ កាលពីពេលថ្មីកន្លងមកនេះ។
សម្តេចតេជោ ហ៊ុន សែនបាន ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យវេស្ទើន សរុបចំនួន៣២៣២នាក់ ដែលពិធីនេះនឹងធ្វើឡើងនៅមណ្ឌល សន្និបាត និងពិព័រណ៍ អន្តរជាតិជ្រោយចង្វារ(OCIC) រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៦មករា ឆ្នាំ២០២៣ថា ”រឿងនៅលើស្ពានជ្រោយច ង្វារគួរបញ្ឈប់ ទៅ ប៉ុន្តែអ្វីដែលខ្ញុំមិនយល់នោះ ដោយមិនដឹងថា តើឯកឧត្តម កាញារីទ្ធ ដោះស្រាយយ៉ាងម៉េច? ប្រហែលយើងបាន ឃើញ តាមបណ្តាញសង្គម គឺមានអ្នកគ្រោះថ្នាក់ចរាចរណ៍ជារឿងមួយ ហើយអ្នកមកជួយជារឿងមួយ តែរឿងកកស្ទះចរាចរណ៍ មិនគួរឲ្យកើតមានទេ”។
សម្តេច បានលើកឡើងថា ការជួយគ្នាជារឿងចាំបាច់ ប៉ុន្តែខុសឆ្គងនោះ គឺអ្នកសុំទោសមិន បានសុំទោសបូលីសទេ តែសុំទោសអ្នកសារព័ត៌មាន តើកាសែតនឹងមានសិទ្ធិអ្វី?
រឿងនេះសម្ដេចឃើញមានការផ្សាយ ពីរបស់កោះសន្តិភាពបានផ្សាយថា ដោយមានការបកស្រាយពន្យល់ របស់លោក ស សុខា គឺមានការចេញមកគាំទ្រ។ ពេលនោះសម្ដេចបើកហ្វេសប៊ុក របស់ ស សុខា ទើបឃើញពីរបៀបសុំទោស! សម្ដេចអត់ដឹងថា តើអ្នកកាសែត មានសិទ្ធិអ្វី ទៅគំរាមកំហែងគេបែបហ្នឹង? លោក ខៀវ កាញារីទ្ធ អត់និយាយអ្វីមួយមាត់ទេ ត្រឹមតែស៊ែមកពី លោក ជុំ កុសល់ទេ ។
សម្តេចបានលើកឡើងថា រឿងហ្នឹងចាំបាច់អីទាល់តែសោះ គឺដំបូងត្រូវតែជួយគេសិន ក៏ «…» មិនសមហេតុសមផលទេ ការប្រើសំដីបែបនេះ បើខ្លួនជាបូលីសខ្ញុំមិនថាទេ ប៉ុន្តែខ្លួន គ្រាន់មានទូរស័ព្ទឡាយ បើកឡើងវិញមើល ។ អីញ្ចឹងទេបង្កើតបាន ជារឿង មួយឈុតធំទៅ »។
សម្តេចតេជោ ក៏បានលើកឡើងថា ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ លើស្ពានជ្រោយចង្វារនេះ ក៏មានអ្នកខ្លះមានមតិជ្រុលមួយហួសដែរ ដោយសារគួរតែ លុបអាជ្ញាបណ្ណ អ្នកខ្លះឲ្យព្រះរាជ្ញាចោទប្រកាន់ តែមិនគួរទេ ឈប់បានឈប់ទៅ ហើយដកបទពិសោធន៍។
សម្តេចតេជោ ក៏បានគូសបញ្ជាក់ថា អ្នកសារព័ត៌មានមិនមែនជានគបាលយុត្តិធម៌ទេ ឯកអ្នកជួយគេក៏មិនមែននគបាលយុត្តិធម៌ទេ ប៉ុន្តែគាត់មានចិត្តចង់ជួយ។«…» ស្ពានមិនអាចឲ្យកកស្ទះចរាចរណ៍ នៅលើស្ពាននោះទេតែខ្ញុំមិនយល់ អីញ្ចឹងសួមពង្រឹងឡើងវិញ បើសិនជារឿងរបស់បូលីស សុំទោសបូលីសទៅមិនថា នេះសុំទោសអ្នកសារព័ត៌មានវាមិនត្រូវ។
សម្តេចបានបន្ថែមថា៖ «យើងទើបតែជួបគ្នា ជាមួយអ្នកសារព័ត៌មាន កាលពីថ្ងៃទី១៤មករា កន្លងមក តែបែកើតរឿងបែបនេះ។ អាលូវឯកឧត្តម កាញារីទ្ធ ហៅអ្នកព័ត៌មានទៅធ្វើការអប់រំ បណ្តុះបណ្តាល ព្រោះខុសម្នាក់ ឲ្យទៅទទួលបទពិសោធនទាំងអស់គ្នា»។
សម្តេចតេជោ បានស្នើសុំកុំឲ្យមានករណី ដូចជារឿងនៅលើស្ពានជ្រោយចង្វារបន្តទៀតផងដែរ៕