Update: អាស៊ែបៃហ្សង់ កាលពីថ្ងៃសុក្រ បាននិយាយថា ខ្លួនកំពុងជម្លៀសបុគ្គលិក ចេញពីស្ថានទូតរបស់ខ្លួន ក្នុងទីក្រុងតេអេរ៉ង់ ដោយបន្ទោសអ៊ីរ៉ង់ ចំពោះការវាយប្រហារប្រដាប់អាវុធ ដែលក្នុងនោះប្រមុខសន្តិសុខ ត្រូវបានសម្លាប់ និងឆ្មាំពីរនាក់ បានរងរបួស។ នេះបើតាម AFP នៅមុននេះបន្តិច។
អ្នកនាំពាក្យក្រសួងការបរទេសលោក Ayxan Hacizada បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា “ការទទួលខុសត្រូវទាំងអស់ សម្រាប់ការវាយប្រហារ គឺស្ថិតនៅលើប្រទេសអ៊ីរ៉ង់” ដោយនិយាយថា យុទ្ធនាការប្រឆាំងអាហ្ស៊ែបៃហ្ស៊ង់ថ្មីៗនេះ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ បាន “លើកទឹកចិត្តដល់ការវាយប្រហារ” ។
ក្រោយមក គាត់បានប្រាប់ស្ថានីយទូរទស្សន៍ TRT Haber របស់តួកគីថា បុគ្គលិកស្ថានទូត “កំពុងត្រូវបានជម្លៀស ចេញពីប្រទេសអ៊ីរ៉ង់”។