ព័ត៌មានអន្តរជាតិ

ឥណ្ឌា បញ្ជូនជំនួយមនុស្សធម៍ យ៉ាងច្រើនទៅឲ្យតួកគី និងស៊ីរី

បរទេស៖ កាលពីថ្ងៃពុធម្សិលមិញនេះ ប្រទេសឥណ្ឌាបានធ្វើការបញ្ជូន ជំនួយមនុស្សដែលមានទំហំដល់ទៅ ១៣០តោន ទៅកាន់ប្រទេសតួគីនិងប្រមាណជា ៦តោនបន្ថែមទៀត ទៅឲ្យប្រទេសស៊ីរីបន្ទាប់ពីព្រឹត្តិការណ៍ គ្រោះធម្មជាតិដោយសារគ្រោះរញ្ជួយដី កាលពីថ្ងៃចន្ទកន្លងមក។

យន្តហោះយោធារបស់ កងកម្លាំងទ័ពអាកាសឥណ្ឌា C-17 ចំនួន៤គ្រឿង ត្រូវបានប្រើប្រាស់នៅ ក្នុងប្រតិបត្តិការលើកនេះដែលសំភារៈជាច្រើន ត្រូវបានគេមើលឃើញថា ជាប្រភេទសំភារៈប្រើប្រាស់ និងសំភារៈថ្នាំពេទ្យហើយក៏ដូចជា បានបញ្ជូនក្រុមការងារជួយសង្គ្រោះ ១០១នាក់ និងយោធាផ្នែកសុខាភិបាល ៩៩នាក់ទៅកាន់តំបន់រងគ្រោះ។

រំលឹកដែរថា ឥណ្ឌាត្រូវបានចាត់ទុកថា ជាប្រទេសមួយដែលមានសមត្ថភាព ក្នុងការគ្រប់គ្រងនិងជួយសង្គ្រោះ ក្នុងគ្រាមានគ្រោះធម្មជាតិក្រោយពេល ដែលប្រទេសនេះបានជួយប្រទះ ការវាយប្រហារយ៉ាងខ្លាំងក្លាមួយ ដោយសាររកស៊ូណាមិកាលពីឆ្នាំ២០០៤ ដែលគ្រានោះបានសម្លាប់មនុស្សដល់ទៅ ២២៧០០០នាក់ នៅតំបន់សមុទ្រឥណ្ឌាមានប្រទេសស្រីលង្កា និងប្រទេសមួយចំនួនទៀតផងដែរ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top