ភ្នំពេញ ៖ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ បានអនុញ្ញាតឲ្យលោក ផាក ជុងវុក (PARK Jung_Wook)ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា។
សូមជម្រាបថា កម្ពុជា និងកូរ៉េ បានភ្ជាប់ទំនាក់ទំនងការទូតឡើងវិញនៅឆ្នាំ១៩៩៧ និងទើបបានប្រារព្ធខួបអនុស្សាវរីយលើកទី២៥ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតកម្ពុជា-កូរ៉េ កាលពីឆ្នាំ២០២២ កន្លងមក។ លោក ផាក ជុងវុក ត្រូវបានព្រះមហាក្សត្រកម្ពុជា សព្វព្រះរាជហឫទ័យ ប្រោសប្រទានអនុញ្ញាតឲ្យចូលថ្វាយសារតាំង កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣៕