បរទេស៖ សេវាកម្មចារកម្មបរទេស (SVR) របស់ទីក្រុងមូស្គូ បាននិយាយនោថ្ងៃចន្ទថា សហរដ្ឋអាមេរិកបានងាកទៅរក ពួកជ្រុលនិយមអ៊ីស្លាម ដើម្បីរៀបចំផែនការវាយប្រហារភេរវកម្ម នៅក្នុងប្រទេសរុស្ស៊ី និងអតីតសាធារណរដ្ឋសូវៀតដទៃទៀត។ ទីភ្នាក់ងារនេះបានអះអាងថា ក្រុមមួយកំពុងត្រូវបានបណ្តុះបណ្តាល នៅឯមូលដ្ឋានមួយក្នុងប្រទេសស៊ីរី សម្រាប់គោលបំណងវាយប្រហារនេះ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា SVR បាននិយាយដោយសំអាងថា ” របាយការណ៍គួរឱ្យទុកចិត្ត»ថា “យោធាអាមេរិក កំពុងជ្រើសរើសសកម្មប្រយុទ្ធ ពីក្រុមជីហាដដែលមានទំនាក់ទំនង ជាមួយរដ្ឋអ៊ីស្លាម [IS អតីត ISIS] និងពួអាល់កៃដា ដើម្បីធ្វើការវាយប្រហារភេរវករ នៅក្នុងប្រទេសរុស្ស៊ី និងសមាជិក នៃសហធនរដ្ឋឯករាជ្យ [CIS]”។
ត្រូវបានបង្កើតឡើងបន្ទាប់ពីការដួលរលំ នៃសហភាពសូវៀត, CIS រួមបញ្ចូលនូវអតីតសាធារណរដ្ឋ មួយចំនួនរបស់ខ្លួន រួមមាន ប្រទេសអាមេនី អាស៊ែបៃហ្សង់ បេឡារុស្ស ហ្សកហ្ស៊ី កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន តាជីគីស្ថាន តូមិននីស្ថាន និងប្រទេស អ៊ូសបេគីស្ថាន។
យោងតាម SVR សហរដ្ឋអាមេរិកបានចុះឈ្មោះភេរវករ ចំនួន ៦០ នាក់ ដែលបានធ្វើសកម្មភាពរួចហើយនៅមជ្ឈិមបូព៌ា។ ពួកគេកំពុងទទួលការហ្វឹកហ្វឺន នៅមូលដ្ឋានយោធាអាមេរិក Al-Tanf ក្នុងប្រទេសស៊ីរី ជាកន្លែងដែលពួកគេកំពុងរៀនពីរបៀបផលិត និងប្រើប្រាស់ឧបករណ៍បំផ្ទុះកែច្នៃ៕ ប្រែសម្រួលៈ ណៃ តុលា