DAP News

ព័ត៌មានជាតិ

អភិវឌ្ឍគំនិតផ្តួចផ្តើម ហិរញ្ញវត្ថុសាធារណៈ ដើម្បីឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ

ភ្នំពេញ៖ លោក រ៉េមី រីយូ អគ្គនាយកទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) និងជាប្រធាន កិច្ចប្រជុំកំពូល FICS (Finance in Common Summit) ក្នុងអំឡុងដំណើរទស្សនកិច្ចនៅកម្ពុជា កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នំា២០២ បានគូសបញ្ជាក់សារជាថ្មី អំពីការចូលរួមចំណែក របស់ធនាគារអភិវឌ្ឍន៍សាធារណៈ ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុបៃតង​សាធារណៈ។

ទីភ្នាក់ងារ AFD គាំទ្រការធ្វើកំណែទម្រង់ស៊ីជម្រៅ នៃហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា ចាប់តាំងពីឆ្នាំ២០១៩
ហើយនឹងប្រើប្រាស់ជំនាញរបស់ខ្លួនដើម្បីជួយជ្រោមជ្រែងកិច្ចខិតខំរបស់រដ្ឋាភិបាលកម្ពុជា
ជាពិសេសសម្រាប់ហិរញ្ញវត្ថុបៃតងសាធារណៈ។

ទីភ្នាក់ងារ AFD ផ្តល់ការគាំទ្រដល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈជំនួយបច្ចេកទេសចាប់តាំងពីឆ្នាំ២០១៩។
ការជួយជ្រោមជ្រែងខាងលើ ដែលធ្វើឡើងតាមរយៈទីភ្នាក់ងារ Expertise France
ដែលមានតំណាង​ចូលរួមក្នុងដំណើរទស្សនកិច្ចនេះផងដែរ
បានផ្តល់ការគាំទ្រដល់អាជ្ញាធរក្នុងការតាក់តែងច្បាប់ថ្មីស្តីពីហិរញ្ញវត្ថុសាធារណៈដោយផ្អែកលើឧត្តមានុវត្តអន្តរ
ជាតិ និងជាពិសេសបទដ្ឋាន និងនីតិវិធីដែលកំពុងដាក់ឱ្ យមាននៅក្នុងច្បាប់រៀបចំអង្គការពាក់ព័ន្ធនឹងច្បាប់ហិរញ្ញវត្ថុ។


ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុមានតួនាទីសំខាន់ ក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមស្តីពីបម្រែបម្រួលអាកាសធាតុ។


តាមរយៈគោលនយោបាយសារពើរពន្ធ និងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រសួងអាចសម្រប ដំណើរការនៃការប្រមូលចំណូល និងចំណាយសាធារណៈ ស្តីពីគោលដៅបរិស្ថាន
និងអាកាសធាតុ ដោយប្រើប្រាស់មធ្យោបាយនានាដូចជាការរៀបចំផែនការចំណាយបៃតង
ការកៀរគរប្រភពហិរញ្ញវត្ថុថ្មីៗតាមរយៈឥណទានបៃតង លទ្ធកម្មសាធារណៈបៃតង និងពន្ធដារបៃតង។
កំណែទម្រង់ទ្រង់ទ្រាយធំស្តីពីហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជាដែលចាប់ផ្តើមតាំងពីឆ្នាំ២០០៥
អាចជាពេលវេលាមួយសមស្របក្នុងការដាក់បញ្ចូលប្រធានបទទាំងនេះ។


ទីភ្នាក់ងារ AFD មានជំនាញច្បាស់លាស់ លើហិរញ្ញវត្ថុបៃតង៖ បារាំងគឺជាប្រទេសដំបូងគេ ដែលបានអភិវឌ្ឍឧបករណ៍វិភាគស្តីពី ផលប៉ះពាល់ផ្នែកបរិស្ថាននៃថវិការបស់ខ្លួន

ហើយក៏ស្ថិតក្នុងចំណោមប្រទេសដំបូងគេដែលបង្កើតឱ្យមានឥណទានបៃតង។ ដំណើរទស្សនកិច្ចរបស់តំណាង
Expertise France ដែលបានអមដំណើរលោក រ៉េមី រីយូ គឺជាឱកាសដ៏ប្រសើរ ក្នុងការពិភាក្សាអំពីប្រធានបទនេះជាមួយភាគីពាក់ព័ន្ធសំខាន់ៗនៅកម្ពុជា។


លោក រ៉េមី រីយូ អគ្គនាយកទីភ្នាក់ងារ AFD បានគូសបញ្ជាក់ថា៖ «យើងមានសោមនស្សរីករាយ ក្នុងការពង្រឹងកិច្ចសហការ ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា ក៏ដូចជា ធនាគារសាធារណៈរបស់កម្ពុជា ក្នុងក្របខ័ណ្ឌនៃចលនាកាន់តែទូលំទូលាយនៃហិរញ្ញវត្ថុរួម(FiCS) ដែលមានគោលដៅធ្វើឲ្យវិស័យហិរញ្ញវត្ថុ ដើរស្របគ្នាជាមួយរបៀបវារៈប៉ារីស៍ និងគោលដៅនៃការអភិវឌ្ឍប្រកប​ដោយ​ចីរភាព»៕

រូបភាពផ្តល់ដោយស្ថានទូតបារាំង ប្រចាំកម្ពុជា
To Top