បរទេស៖ ប្រធានាធិបតីចិន លោក Xi Jinping បានរិះគន់សហរដ្ឋអាមេរិកជាសាធារណៈ ហើយបានចោទប្រកាន់ថា ការដឹកនាំប៉ុនប៉ង របស់លោកខាងលិច គឺដើម្បី “គ្រប់គ្រង” ប្រទេសរបស់គាត់ (ចិន)។ ចំណែករដ្ឋមន្ត្រីការបរទេសចិន គឺលោក Qin Gang ក៏បានព្រមាន ក្រុងវ៉ាស៊ីនតោនឱ្យ “បញ្ឈប់” ឬប្រថុយ ក្នុង “ជម្លោះ និងការប្រឈមមុខគ្នានេះ” ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Xi Jinping បាននិយាយ នៅក្នុងការវាយ ប្រហារដោយពាក្យសំដីដ៏កម្រមួយកាលពីថ្ងៃចន្ទថា “បណ្តាប្រទេសលោកខាង លិចដែលដឹកនាំ ដោយ សហរដ្ឋអាមេរិកបានអនុវត្តការទប់ស្កាត់ ការឡោមព័ទ្ធ និងការគាបសង្កត់គ្រប់ជ្រុងទៅលើប្រទេសចិន ដែលបាននាំមក នូវបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរដែល មិនធ្លាប់មានពីមុនមកដល់ការអភិវឌ្ឍន៍របស់ប្រទេសរបស់យើង” ។
មេដឹកនាំចិនដែលបានជួបជាមួយក្រុមឧស្សាហកម្ម និងក្រុមធុរកិច្ចក្នុងអំឡុងពេល ការជួបជុំប្រចាំឆ្នាំនៃស្ថាប័ន ប្រឹក្សារបស់ បក្សកុម្មុយនិស្ត។ សុន្ទរកថារបស់លោកផ្តោតលើសេដ្ឋកិច្ចជាតិ ជាមួយនឹងការកត់សម្គាល់ អំពីគោលនយោបាយ របស់ទីក្រុងវ៉ាស៊ីនតោន ដែលបង្ហាញពីអ្វីដែលលោកបានហៅថា “កត្តាមិនច្បាស់លាស់ និងមិនអាចទាយទុកជាមុនបាន” នៅក្នុងបរិយាកាសអន្តរជាតិ ដែលរួមបញ្ចូលការរាតត្បាត Covid-19 ផងដែរ។
លោក Michael Swaine អ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថាន Quincy Institute for Responsible Statecraft បានប្រាប់កាសែត New York Times ថា ជាធម្មតាលោក Xi បដិសេធមិនអោយ មានការរិះគន់ចំៗ លើសហរដ្ឋអាមេរិក នោះទេ ប៉ុន្តែ តាមចំណេះដឹងរបស់លោក នេះគឺជាលើកទីមួយហើយដែលមេដឹកនាំចិន “ចេញមុខជាសាធារណៈ និងកំណត់អត្តសញ្ញាណសហរដ្ឋអាមេរិកថា ដូចដែលបានចាត់វិធានការបែបនេះ” ៕