ព័ត៌មានអន្តរជាតិ

តម្លៃ​ប្រេង​ធ្លាក់​ចុះ ខណៈ​បញ្ហា​ធនាគារ​បង្ក​ការ​ភ័យ​ខ្លាច ​ដល់​វិបត្តិ​សេដ្ឋកិច្ច

" "

ញូវយ៉ក៖ តម្លៃ​ប្រេង​បាន​ធ្លាក់​ចុះ​កាល​ពី​ថ្ងៃ​សុក្រ ដោយ​បាន​កក់​ទុក​ការ​ខាត​បង់​យ៉ាង​ខ្លាំង សម្រាប់​សប្តាហ៍​នេះ ដោយ​សារ​ភាព​ចលាចល​ផ្នែក​ធនាគារ ​បាន​ធ្វើ​ឲ្យ​ទីផ្សារ​ផ្ទុះ​ឡើង។

West Texas Intermediate (WTI) សម្រាប់ការចែកចាយខែមេសាបានធ្លាក់ចុះ ១,៦១ដុល្លារអាមេរិក ឬ ២,៣៦ភាគរយមកនៅ ៦៦,៧៤ដុល្លារក្នុងមួយបារ៉ែល នៅលើផ្សារហ៊ុន New York Mercantile Exchange។

" "

ប្រេងឆៅប្រភេទ Brent សម្រាប់ចែកចាយនៅខែឧសភា បានធ្លាក់ចុះ ១។៧៣ដុល្លារ ឬ ២,៣២ ភាគរយ មកបិទនៅតម្លៃ ៧២,៩៧ដុល្លារក្នុងមួយបារ៉ែល នៅលើផ្សារហ៊ុន London ICE Futures Exchange។

" "

តម្លៃប្រេងស្ថិតក្រោមសម្ពាធ ខណៈដែលពាណិជ្ជករកើនឡើងព្រួយបារម្ភថា ភាពចលាចលនៅក្នុងសហរដ្ឋអាមេរិក និងវិស័យធនាគារអឺរ៉ុប អាចធ្វើឱ្យចក្ខុវិស័យសេដ្ឋកិច្ចងងឹត និងប៉ះពាល់ដល់តម្រូវការថាមពល។

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ បានឲ្យដឹងថា សម្រាប់សប្តាហ៍នេះ WTI បានធ្លាក់ចុះ ១៣ ភាគរយខណៈពេលដែល Brent បានធ្លាក់ចុះ ១១,៩ ភាគរយដោយផ្អែកលើកិច្ចសន្យាមុនខែ៕ ប្រែសម្រួល ឈូក បូរ៉ា

To Top