ព័ត៌មានជាតិ

បារាំង ជឿជាក់ថាចិន នឹងអាចបង្កើតកិច្ចព្រមព្រៀង សន្តិភាពនៅអ៊ុយក្រែនបាន

បរទេស៖ យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ CNN កាលពីថ្ងៃម្សិលមិញនេះបានឲ្យដឹងថា ប្រទេសបារាំងតាមរយៈប្រភពជិតស្និទ្ធរបស់លោកប្រធានាធិបតីបារាំងបានលើកឡើងអំពីមុខងារដ៏សំខាន់របស់រដ្ឋាភិបាលក្រុងប៉េកាំង ដែរជឿជាក់ថានឹងអាចស្វែងរកសន្តិភាព ជូនប្រទេសអ៊ុយក្រែនបាន។

ប្រភពដដែលសរសេរបែបនេះថា៖ ប្រទេសចិនគឺជាប្រទេសតែមួយគត់លើលោកដែលអាចសម្រេចកិច្ចព្រមព្រៀងនេះស្វែងរកសន្តិភាពជូនអ៊ុយក្រែនឡើងវិញបាន។ការលើកឡើងដោយភាគីខាងប្រទេសបារាំងនេះ ត្រូវបានគេមើលឃើញថាបានធ្វើឡើងនៅមុនពេល នៃដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីបារាំង Emmanuel Macron ទៅកាន់ទីក្រុងប៉េកាំងនាសប្តាហ៍ក្រោយ។

ប្រភពដដែលបានបន្តទៀតថា៖វាគឺជារឿងច្បាស់លាស់ណាស់ដែលប្រទេសចិនគឺជាប្រទេសមួយចំនួនតូចប៉ុណ្ណោះដែលអាចមានលទ្ធភាពក្នុងការជួយដោះស្រាយជម្លោះលើកនេះនិងជួយដោះស្រាយជាមួយនឹងភាគីទាំងសងខាងតែម្តង។

គួរឲ្យដឹងដែរថាលោក Macron នឹងត្រូវធ្វើដំណើរបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិននៅថ្ងៃពុធសប្តាហ៍ក្រោយដើម្បីជួបជាមួយនឹងប្រធានាធិបតិបារាំងលោក Xi Jinping ព្រមទាំងលោកនាយករដ្ឋមន្ត្រី Li Qiang ផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top