បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រទេសប្រេស៊ីលកាលពីថ្ងៃម្សិលមិញនេះ បានប្រកាសជាផ្លូវការក្នុងការត្រឡប់មកចូលរួម ជាមួយនឹងប្លុកនៃសហភាពប្រជាជាជាតិ ក្នុងតំបន់អាមេរិកខាងត្បួង ដែលហៅកាត់ថា UNASUR វិញហើយបន្ទាប់ពីបានដកខ្លួន ចេញកាលពីឆ្នាំ២០១៩កន្លងមក។
យោងតាមការបញ្ជាក់ ដោយក្រសួងការបរទេសរបស់ប្រេស៊ីល បានឲ្យដឹងដែរថា៖ ខណៈដែលប្រេស៊ី បានបន្តភាពជាដៃគូនិងសម្ព័ន្ធមិត្ត ជាមួយនឹងប្រទេសនិងអន្តរជាតិនោះ សាជាថ្មីប្រេស៊ីល នឹងសម្រេចក្នុងការចូលរួម ជាមួយនឹងសហប្រជាជាតិ នៃប្លុកអាមេរិកខាងត្បូង UNASUR សាជាថ្មីម្តងទៀត។
យោងតាមការប្រកាសបានបញ្ជាក់ថា ចំណាត់ការនេះនឹងចូលជាធរ មានចាប់ពីថ្ងៃទី៦ខែឧសភាតទៅ ដើម្បីឲ្យប្រេស៊ីលអាចផ្តល់សច្ចាប័ន លើការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះការបង្រួបបង្រួម នៃអាមេរិកខាងត្បូងជាតំបន់សន្តិភាព និងកិច្ចសហប្រតិបត្តិការ ស្របតាម ការលើកកម្ពស់សមាហរណកម្មក្នុងតំបន់។
គួរឲ្យដឹងដែរថា UNASUR បានបង្កើតឡើងតាំងតែពីឆ្នាំ២០០៨ គឺជាអង្គការ រវាងរដ្ឋាភិបាលក្នុងតមបន់មួយ ដែលមានរួមបញ្ចូលប្រទេសអាមេរិកខាងត្បូង ចំនួន១២ ប៉ុន្តែកាលពីឆ្នាំ២០១៩ប្រទេសប្រេស៊ីល បានប្រកាសដកខ្លួនចេញ កាលពីឆ្នាំ២០១៩៕ ប្រែសម្រួល៖ស៊ុនលី