ព័ត៌មានអន្តរជាតិ

អ្នកជំនាញហុងគ្រី ៖ សហភាពអឺរ៉ុប មានកំហុសដ៏ធំ ចំពោះការដក​ពន្ធ ​លើ​គ្រាប់​ធញ្ញជាតិ​អ៊ុយក្រែន

ប៊ូដាពែស៖ អ្នកជំនាញកសិកម្មហុងគ្រីបានឲ្យដឹងថា សហភាពអឺរ៉ុប បានធ្វើកំហុសដ៏ធំមួយ ដោយផ្តល់ពាណិជ្ជកម្មសេរីដល់គ្រាប់ធញ្ញជាតិពីអ៊ុយក្រែន។ អ្នកជំនាញហុងគ្រីលោក Toth Laszlo Levente បានប្រាប់កាសែត នៅក្នុងបទសម្ភាសន៍មួយថា “ខ្ញុំត្រូវតែនិយាយថា វិធីសាស្ត្ររបស់សហភាពអឺរ៉ុប ក្នុងការដោះស្រាយបញ្ហានេះ គឺចម្លែកណាស់” ។

នៅពេលដែលគេស្គាល់ថា ជាច្រកធំរបស់អឺរ៉ុប អ៊ុយក្រែន មានផលិតផលកសិកម្មថយក្រោយច្រើនរួចទៅហើយ ដោយសារតែជម្លោះរបស់ខ្លួនជាមួយរុស្ស៊ី មុនពេលការសម្រេចចិត្តរបស់សហភាពអឺរ៉ុបក្នុងខែមិថុនា ឆ្នាំ២០២២ ដើម្បីដកពន្ធលើការនាំចេញរបស់អ៊ុយក្រែន សម្រាប់រយៈពេលមួយឆ្នាំ ដើម្បីទ្រទ្រង់សេដ្ឋកិច្ចរបស់ប្រទេស។

ភាគច្រើននៃគ្រាប់ធញ្ញជាតិអ៊ុយក្រែនមិនបានទៅដល់ទីផ្សារប្រពៃណីរបស់ខ្លួន ដូចជាទ្វីបអាហ្រ្វិក ផ្ទុយទៅវិញត្រូវបានជាប់គាំង និងបង្ខូចទ្រង់ទ្រាយទីផ្សារនៅក្នុងប្រទេសជិតខាង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Levente បានលើកឡើងថា “គ្រាប់ធញ្ញជាតិអ៊ុយក្រែន បានជន់លិច តំបន់ភាគខាងកើតនៃទ្វីបអឺរ៉ុប ដែលបណ្តាលឱ្យមានការថយចុះតម្លៃទីផ្សារដ៏ធំ។ វាមិនបានសូម្បីតែចាកចេញពីព្រំដែន”។

ហុងគ្រី បានចូលរួមជាមួយប៉ូឡូញក្នុងការហាមឃាត់ការនាំចូលគ្រាប់ធញ្ញជាតិ និងផលិតផលអាហារផ្សេងទៀតពីអ៊ុយក្រែន កាលពីថ្ងៃទី ១៦ ខែមេសា ក្នុងគោលបំណងការពារឧស្សាហកម្មកសិកម្មក្នុងស្រុករបស់ខ្លួន ហើយបម្រាមស្រដៀងគ្នានេះបានធ្វើតាមពីប្រទេសស្លូវ៉ាគី និងប៊ុលហ្គារីផងដែរ។

លោកបានលើកឡើងថា “អ្នកលេងទីផ្សារសប្បាយចិត្តនឹងការហាមប្រាមនេះ ប៉ុន្តែវាមិនគ្រប់គ្រាន់នោះទេ នោះហើយជាមូលហេតុ ដែលរដ្ឋមន្ត្រីក្រសួងកសិកម្មបានធ្វើការតស៊ូមតិ សម្រាប់ការគាំទ្រពីទីក្រុងប្រ៊ុចសែល ដើម្បីជួយសម្រួលដល់ការចាកចេញរបស់គ្រាប់ធញ្ញជាតិដែលជាប់គាំងនៅតាមព្រំដែន ដើម្បីជួយវា ទៅដល់កន្លែងដូចជាអាហ្វ្រិក និងកន្លែង​ណា​ដែល​វា​ត្រូវ​ការ​ពិត​ប្រាកដ”។

រដ្ឋមន្ត្រីក្រសួងកសិកម្មហុងគ្រីលោក Istvan Nagy បានអំពាវនាវដល់សហភាពអឺរ៉ុបនៅថ្ងៃទី២០ ខែមេសា ដើម្បីណែនាំការឧបត្ថម្ភធនរីកចម្រើន សម្រាប់ការដឹកជញ្ជូនគ្រាប់ធញ្ញជាតិអ៊ុយក្រែន នៅក្នុងសហភាពអឺរ៉ុប ដើម្បីការពារកសិករនៅអឺរ៉ុបកណ្តាល និងខាងកើត។

នាថ្ងៃដដែល ប្រធានការិយាល័យនាយករដ្ឋមន្ត្រីហុងគ្រី លោក Gergely Gulyas បានបន្ដថា ការនាំចេញពោតពីអ៊ុយក្រែនបានកើនឡើង ៧០០០ ភាគរយ និងគ្រាប់ធញ្ញជាតិ ១០០០ ភាគរយ ចន្លោះឆ្នាំ ២០២១ និង ២០២២។ ជាពិសេសនៅក្នុងប្រទេសជាប់ព្រំដែនអ៊ុយក្រែន៕

ប្រែសម្រួល ឈូក បូរ៉ា

To Top