ព័ត៌មានអន្តរជាតិ

ទីក្រុងមូស្គូ៖ យន្តហោះចម្បាំង អ៊ុយក្រែន៣គ្រឿង បាញ់ទំលាក់ ក្នុងថ្ងៃតែមួយ

បរទេស៖ យោងតាមការបញ្ជាក់អះអាង ដោយក្រសួងការពារជាតិ របស់ប្រទេសរុស្ស៊ី កាលពីថ្ងៃអង្គារម្សិលមិញនេះ បានឲ្យដឹងថា កងកម្លាំងយោធារបស់រុស្ស៊ី បានបាញ់ទំលាក់យន្តហោះចម្បាំ ងរបស់អ៊ុយក្រែន ដល់ទៅ៣គ្រឿង នៅក្នុងថ្ងៃតែមួយ។

ការអះអាងរបស់ក្រសួង និងត្រូវបានយកមកចេញផ្សាយដោយ RT បានអះអាងទៀតថាប្រព័ន្ធការពារអាកាស របស់រុស្ស៊ី បានបំផ្លាញយន្តហោះចម្បាំងប្រភេទ សល់ពីសម័យសូវៀត MiG-29 ចំនួន២គ្រឿងនៅតំបន់ Donetsk និងយន្តហោះចម្បាំងប្រភេទ Su-25 មួយគ្រឿងទៀតនៅតំបន់ Kherson ។

ក្រៅពីនោះក្រសួង ក៏បានបញ្ជាក់ដែរថាយោធា របស់រុស្សី បានធ្វើការបាញ់ស្ទាក់ជោគជ័យ គ្រាប់រ៉ូក្កែតផលិតនៅអាមេរិក HIMARS ចំនួន៨លើកនិងបំផ្លាញយន្តហោះដ្រូន របស់អ៊ុយក្រែនចំនួន៦គ្រឿង ផ្សេងទៀតផងដែរ។

តួលេខរបស់ក្រសួង ក៏បានបង្ហាញជាចំនួន សរុបផងដែរថារុស្សី បានបំផ្លាញយន្តហោះចម្បាំង របស់អ៊ុយក្រែន សរុបដល់ទៅ៤១៦គ្រឿង ឧទ្ធម្ភាគចក្រចំនួន២៣០គ្រឿង និងយន្តហោះដ្រូនប្រមាណជា៤០០០គ្រឿង គិតចាប់តាំងតែពីជម្លោះ បានកើតឡើងកាលពីខែកុម្ភៈឆ្នាំទៅ៕

ប្រែសម្រួល៖ស៊ុនលី

To Top