ព័ត៌មានអន្តរជាតិ

អ្នកនាំពាក្យក្រសួងការបរទេសចិន ឆ្លើយតបសំណួ របស់អ្នកសារព័ត៌មាន ស្តីពីលោក QinGang សមាជិកក្រុមប្រឹក្សា កិច្ចការរដ្ឋចិន និងជារដ្ឋមន្ត្រីក្រសួង ការបរទេសចិន អញ្ជើញទៅបំពេញ ទស្សនកិច្ចនៅមីយ៉ាន់ម៉ា និងចូលរួមកិច្ចប្រជុំថ្នាក់ រដ្ឋមន្ត្រីការបរទេស នៃអង្គការ សហប្រតិបត្តិការ សៀងហៃ នៅឥណ្ឌា

អ្នកនាំពាក្យក្រសួងការបរទេសចិនឆ្លើយតបសំណួរបស់អ្នកសារព័ត៌មាន ស្តីពីលោក Qin Gang សមាជិកក្រុមប្រឹក្សាកិច្ចការ រដ្ឋចិន និងជារដ្ឋមន្ត្រីក្រសួងការបរទេសចិន អញ្ជើញ ទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ានិងចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ការបរទេសនៃអង្គការសហប្រតិបត្តិការសៀងហៃ នៅឥណ្ឌា លោកស្រី MaoNing អ្នកនាំពាក្យក្រសួងការបរទេសចិន បានប្រកាសថា លោក QinGang សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋចិន និងជារដ្ឋមន្ត្រីក្រសួង ការបរទេសចិន អញ្ជើញ ទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា និងចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេស នៃអង្គការសហប្រតិបត្តិការសៀងហៃ នៅឥណ្ឌាចាប់ពីថ្ងៃទី២ដល់ថ្ងៃទី៥ ខែឧសភា។

គោលបំណងនៃការបំពេញទស្សនកិច្ចលើកនេះ គឺអនុវត្តសមិទ្ធផលរបស់លោកXi Jinpingប្រធានរដ្ឋក្នុងការ បំពេញទស្សនកិច្ច ជាប្រវត្តិសាស្ត្រនៅមីយ៉ាន់ម៉ាកាលពីខែមករា ឆ្នាំ២០២០ ជំរុញកិច្ចសហប្រតិបត្តិការយ៉ាង ប្រាកដប្រជាផ្នែកសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជនមីយ៉ាន់ម៉ា ជាដើមឱ្យកាន់តែស៊ីជម្រៅ ហើយគាំទ្រមីយ៉ាន់ម៉ាក្នុងការអភិរក្សស្ថិរភាព ស្តារសេដ្ឋកិច្ចឡើងវិញ កែលម្អជីវភាពរស់របស់ប្រជាជននៅ ព្រមទាំងសម្រេចបានការអភិវឌ្ឍជានិរន្តរភាព។


កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសនៃអង្គការ សហប្រតិបត្តិការសៀងហៃនឹងបើកធ្វើនៅក្រុង Panaji ទីប្រជុំជនរដ្ឋGoa ប្រទេសឥណ្ឌា ពីថ្ងៃទី៤ដល់ ថ្ងៃទី៥ ខែឧសភាខាងមុខនេះ។ក្នុងអំឡុងពេលកិច្ចប្រជុំ លោក QinGangនឹងផ្លាស់ប្តូរ មតិយោបល់ជាមួយរដ្ឋមន្ត្រីការបរទេស ផ្សេងទៀតស្តីពីស្ថានការណ៍អន្តរជាតិនិងក្នុងតំបន់ កិច្ចសហប្រតិបត្តិការគ្រប់
វិស័យនៃអង្គការសហប្រតិបត្តិការសៀងហៃ ដើម្បីត្រៀមរៀបចំគ្រប់ជ្រុងជ្រោយ សម្រាប់កិច្ចប្រជុំកំពូល នៃអង្គការសហប្រតិបត្តិការសៀងហៃ៕

To Top