ភ្នំពេញ៖ លោកឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរង កងទ័ពជើងទឹក និងជាអគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ តំណាងដ៏ខ្ពង់ខ្ពស់ លោកនាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ នៅថ្ងៃអង្គារ ទី៩ ខែឧសភា ឆ្នាំ២០២៣នេះ បានដឹកនាំប្រតិភូកងទ័ពជើងទឹកកម្ពុជា អញ្ជើញចូលរួមសន្និសីទសន្តិសុខលម្ហសមុទ្រ ដែលរៀបចំទ្បើងដោយកងទ័ពជើងទឹកហ្វីលីពីន នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន៕