ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រដៅនិងរិះគន់អភិបាលខេត្តតាកែវ នៅចំពោះមុខកម្មករជាច្រើនពាន់នាក់ រឿងសមត្ថកិច្ច នៃការគ្រប់គ្រងខ្លួនពិសេស នោះការគ្រប់គ្រងចំណូលក្នុងខេត្ត។
ថ្លែងក្នុងពិធីសំណេះសំណាលជាមួយជាមួយកម្មករ កម្មការិនី សរុបជិត២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន១២ ក្នុងស្រុកត្រាំកក់ ខេត្តតាកែវនាព្រឹកថ្ងៃទី១១ខែមិថុនា ឆ្នាំ២០២៣សម្តេចតេជោ បានសួរទៅភិបាលខេត្តតាកែវពីករណីចំនួនកម្មករ និងរោងចក្រ និងប្រាក់ចំណូលរបស់កម្មករ តែអភិបាលខេត្តឆ្លើយមិនច្បាស់លាស់ខណៈលើកឡើងថានៅ ខេត្តតាកែវមានកម្មករជាង៦ម៉ឺននាក់ និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋខ្លួនថាមិនច្បាស់លា ស់។
សម្តេចតេជោ បាននិយាយចំៗទៅកាន់លោក អ៊ូច ភា អភិបាលខេត្តតាកែវ យ៉ាង ដូច្នេះ ថា៖«នេះអាចមិនច្បាស់អីញ្ចឹងច្បាស់សមប្រនងហើយ ថ្ងៃក្រោយ ធ្វើចៅហ្វាយខេត្ត ត្រូវតែដឹង ឲ្យច្បាស់ពីប្រាក់ចំណូលប៉ុន្មានក្នុងខេត្តរបស់ខ្លួន«…» បើលោកឯង ក្តាប់មិនបាន មិនចាំបាច់ធ្វើ ចៅហ្វាយខេត្តទេ! ថ្ងៃក្រោយត្រូវឲ្យរាង្គ »។ សម្តេចតេជោបានលើកឡើងថាគ្រាន់តែចំណូលកម្មករក្នុងខេត្តខ្លួនក្តាប់មិនបានផង ថ្ងៃនេះសូមប្រដៅចៅហ្វារខេត្តម្តងហើយ វាត្រូវតែដឹងពីចំណូលរបស់ខ្លួនមកពីខាងណា ដូច ជាមកពីវៀតណាមប៉ុន្មាន?នឹងត្រូវដឹងពីស្រូវប្រមូលបានប៉ុន្មាន សល់ប៉ុន្មានសម្រាប់នាំចេញ រាប់ទាំងទំនិញនាំចូល នាំចេញប៉ុន្មានភាពរយ។
សម្តេចតេជោបានដាក់ចំៗទៅកាន់អភិបាលខេត្តតាកែវថាការគ្រប់គ្រងចំណូលកម្មករគឺជារឿងធំមួយមិនត្រូវមិនដឹងច្បាស់នោះទេ។ សម្តេចថា៖«ថ្ងៃនេះស្តីឲ្យចៅហ្វាយខេត្ត តាកែវ ម្តង ក៏ដូចជាសារប្រាប់ចៅហ្វាយខេត្តនានាផងដែរ។ អាហ្នឹងថ្ងៃនេះស្តីឲ្យតែម្តង ចៅហ្វាយខេត្តដែលក្តាប់មិនបានចំពោះការចំណូលរបស់ប្រពលរដ្ឋខ្លួន»។
សម្តេចលើកឡើងថា ការស្តីឲ្យចំពោះសារធារណៈនឹងគឺដើម្បីឲ្យរាង ព្រោះថាបើនិយា យតែពីនាក់ថ្ងៃក្រោយមិនរាងនោះទេ។ ហើយការប្រដៅចៅ ហ្វាយខេត្តតាកែវមួយនឹងផ្អើល ដល់ចៅហ្វាយផ្សេងៗ។ ជាមួយគ្នានោះដែរសម្តេចតេជោក៏បានលើកឡើងថាអភិបាលខេត្តដែលឆ្លាត គឺបានបង្កើតការងារឲ្យប្រជាពលរដ្ឋធ្វើបានច្រើន ក្នុងកៀរគរអ្នកវិនិយោគទន់មកធ្វើការវិនិ យោគក្នុងទឹកដីខ្លួនឲ្យបានច្រើន៕