ព័ត៌មានអន្តរជាតិ

Update៖ លោក ពូទីន  ថ្លែងថា រុស្ស៊ី នៅតែរក្សាស្ថិរភាព សេដ្ឋកិច្ចរបស់ខ្លួន ដោយរលូន ទោះបីប្រឈមមុខ នឹងបញ្ហាក៏ដោយ

រុស្ស៊ី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ថា លោក បា្លឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានថ្លែងកាលពីថ្ងៃសុក្រថា រុស្ស៊ី បានរក្សាស្ថិរភាពសេដ្ឋកិច្ចរបស់ខ្លួនដោយរលូន ទោះស្ថិតក្នុងការប្រឈមមុខនឹង “បញ្ហាប្រឈមដែលមិនធ្លាប់មានពីមុនមកក្តី” ។

លោក ពូទីន បានថ្លែងយ៉ាងដូច្នេះនៅក្នុងអំឡុងពេល សម័យប្រជុំពេញអង្គនៃវេទិកាសេដ្ឋកិច្ចអន្តរជាតិ នៅទីក្រុង St. Petersburg លើកទី២៦ ថា “និន្នាការនៃម៉ាក្រូសេដ្ឋកិច្ច គឺវិជ្ជមានកំពុងទទួលបានសន្ទុះ និងកាន់តែឡើងវិញ” ។

លោកបានថ្លែងទៀតថា ផលិតផលសរុបក្នុងស្រុក រឺហៅកាត់ថា GDP របស់រុស្ស៊ី អាចសម្រេចបាននូវអត្រាកំណើន ប្រហែល ពី១,៥ភាគរយទៅ២ភាគរយនៅក្នុងឆ្នាំនេះ ដែលនេះអាចឱ្យប្រទេសរុស្ស៊ី រក្សាបានតំណែងរបស់ខ្លួន នៅក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ច ឈានមុខគេរបស់ពិភពលោក ។

មេដឹកនាំរុស្ស៊ីរូបនេះបានលើកឡើងទៀតថា អតិផរណាស្ថិតនៅជិតកម្រិតទាបជាប្រវត្តិសាស្ត្រ គឺ២,៩ភាគរយ ហើយអ្នកគ្មានការងារធ្វើនៅមានកម្រិតទាបបំផុត៣,៣ ភាគរយ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top