ព័ត៌មានអន្តរជាតិ

Update៖ ករណីធ្លាក់យន្តហោះ នៅឥណ្ឌូនេស៊ី ក្រុមជួយសង្គ្រោះ រកឃើញសាកសពមនុស្សចំនួន៦នាក់

ប្រភពពី Xinhua

ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ថា នៅថ្ងៃអង្គារនេះ ក្រុមអ្នកជួយសង្រ្គោះបានគ្រប់គ្រងដោយរកឃើញសាកសពជនរងគ្រោះចំនួន៦នាក់ និងទាញចេញពីយន្តហោះធុនតូច១គ្រឿង ដែលបានធ្លាក់នៅតំបន់ភ្នំ ក្នុងខេត្ត Highland Papua ស្ថិតនៅភាគខាងកើតនៃប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃសុក្រសប្តាហ៍មុន ។

លោក Marinus Ohoirat ប្រធានប្រតិបត្តិនៃទីភ្នាក់ងារស្វែងរក និងជួយសង្គ្រោះ Jayapura បានប្រាប់ដល់ទីភ្នាក់ងារស៊ិនហួ ថា យន្តហោះនេះត្រូវបានឆេះទាំងស្រុង នឹងមានមនុស្សទាំងអស់នៅលើយន្តហោះនោះហើយបានស្លាប់នៅក្នុងឧបទ្ទវហេតុនេះ ។

លោកបានលើកឡើងថា “បច្ចុប្បន្នយើងកំពុងទាញយកសាកសពជនរងគ្រោះទាំងអស់ដោយប្រើឧទ្ធម្ភាគចក្រទៅកាន់អាកាសយានដ្ឋានក្នុងទីប្រជុំជន Wamena” ។ លោកបានបញ្ជាក់ទៀតថា ពួកគេនឹងត្រូវផ្ទេរទៅកាន់ Jayapura ដែលជារដ្ឋធានីនៃខេត្តដើម្បីធ្វើអត្តសញ្ញាណកម្មឲ្យបានច្បាស់លាស់ ។

គួរបញ្ជាក់ថា យន្តហោះដែលដឹកសមាជិកនាវិក២នាក់ និងអ្នកដំណើរ៤នាក់បានបាត់ទំនាក់ទំនងជាមួយអ្នកត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាសក្នុងរយៈពេល៧នាទី បន្ទាប់ពីចាកចេញពីអាកាសយានដ្ឋាន Elelim ក្នុង Yalimo Regency នៅម៉ោង ១០និង៥៣នាទីព្រឹក ម៉ោងក្នុងស្រុកកាលពីថ្ងៃសុក្រសប្តាហ៍មុន ។ យន្តហោះនេះកំពុងធ្វើដំណើរទៅកាន់អាកាសយានដ្ឋាន Poik ដែលស្ថិតនៅក្បែរនោះ។

បំណែកនៃយន្តហោះ Cessna Caravan ត្រូវបានរកឃើញដោយការល្បាតតាមផ្លូវអាកាស នៅប៉ុន្មានម៉ោងក្រោយមកនៅលើជម្រាលព្រៃដោយមានផ្សែងហុយចេញពីយន្តហោះនោះ ។

យ៉ាងណាមិញ ដោយសារតែអាកាសធាតុអាក្រក់គឺបានរារាំងដល់កិច្ចខិតខំប្រឹងប្រែងដល់ក្រុមជួយសង្គ្រោះ ៕

To Top