ព័ត៌មានអន្តរជាតិ

Update ៖ អ៊ុយក្រែន រំពឹងថា នឹងនាំចេញគ្រាប់ធញ្ញជាតិ និងគ្រាប់រុក្ខជាតិចម្បាញ់យកប្រេងប្រមាណ៤៣លានតោន

រូបភាពពី៖​ XINHUA

គៀវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ថា កាលពីថ្ងៃអង្គារ អង្គភាពឧស្សាហកម្មមួយបានឲ្យដឹងថា ប្រទេសអ៊ុយក្រែន មានសក្តានុពកាលក្នុងការនាំចេញគ្រាប់ធញ្ញជាតិ និងគ្រាប់រុក្ខជាតិចម្រាញ់យកប្រេងចំនួន៤៣លានតោនពីដំណាំនៅម្នុងឆ្នាំនេះ ។
បើតាមការលើកឡើងរបស់ក្លឹបកសិពាណិជ្ជកម្មអ៊ុយក្រែន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នៅក្នុងឆ្នាំ២០២៣នេះ ប្រទេសអ៊ុយក្រែន ត្រូវបានគេរំពឹងថា នឹងប្រមូលផលស្រូវចំនួន៤២.៥លានតោន និងគ្រាប់ពូជដែលចម្រាញ់យកប្រេងចំនួន១៨.៩លានតោន ។

សេចក្តីថ្លែងការណ៍បានដាក់ថា ជាពិសេស ទិន្នផលពោតរបស់ប្រទេសនេះត្រូវបានព្យាករណ៍ថា នឹងឈានដល់២១,១លានតោន ខណៈដែលការប្រមូលផលស្រូវសាលីត្រូវបានគេរំពឹងថា នឹងមានចំនួន១៦,៣លានតោនផងដែរ ។

គួររំលឹកថា នៅក្នុងឆ្នាំ២០២២ ទិន្នផលគ្រាប់ធញ្ញជាតិរបស់ប្រទេសអ៊ុយក្រែន បានធ្លាក់ចុះ៣៧ភាគរយដែលមានចំនួន ៥៣,៩លានតោន ហើយផលិតកម្មគ្រាប់ពូជចម្បាញ់យកប្រេងវិញបានធ្លាក់ចុះ២៤ភាគរយ ដែលមានចំនួន១៧,៥លានតោន ។

ប្រទេសអ៊ុយក្រែន បាននាំចេញគ្រាប់ធញ្ញជាតិជាង៥០លានតោន គ្រាប់ពូជចម្រាញ់យកប្រេង និងផលិតផលជាច្រើនទៀត ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top