បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា កិច្ចសហប្រតិបត្តិ របស់ហុងគ្រី ជាមួយនឹងប្រទេសរុស្សី នឹងបន្តធ្វើឡើង ដោយមិនមានការបារម្ភ ជាមួយនឹងទណ្ឌកម្ម របស់សហភាពអឺរ៉ុបឡើយ។
ការអះអាង ដែលត្រូវបានធ្វើឡើង ដោយរដ្ឋមន្ត្រីការបរទេស ហុងគ្រី លោក Peter Szijjarto ក្នុងឳកាសដែលលោក កំពុងមានជំនួបជាមួយនឹង លោករដ្ឋមន្ត្រីសុខាភិបាល រុស្សី Mikhail Murahsko ក្នុងរដ្ឋធានី Budapest ដោយលោករដ្ឋមន្ត្រីហុងគ្រី បានបន្ថែមទៀតថា កិច្ចសហប្រតិបត្តិការ ដែលមានសារៈសំខាន់បំផុត ចំពោះវិស័យថាមពល របស់ហុងគ្រីនៅពេលនេះ ។
លោក Szijjarto ក៏បានគូសបញ្ជាក់ អំពីភាពទុកចិត្តរបស់រុស្សី ក្នុងនាមជាដៃគូផងដែរ ចំពោះការផ្គត់ផ្គង់ធ្យូងថ្ម ដោយក្នុងនោះកន្លមករុស្សី បានផ្គត់ផ្គង់ហ្គាសផងដែរ ទៅឲ្យប្រទេសហុងគ្រី ចំនួនប្រមាណជា២,៥លានម៉ែត្រគូប មកហើយនៅក្នុងឆ្នាំនេះ។
លោក Szijjarto បានគូសបញ្ជាក់ទៀតថា កិច្ចសហប្រតិបត្តិការ ជាមួយរុស្ស៊ីប្រកាន់ខ្ជាប់នូវច្បាប់ និងបទប្បញ្ញត្តិអន្តរជាតិ ហើយ ហុងគ្រីតែងតែបានឲ្យតម្លៃ លើអត្ថប្រយោជន៍ នៃកិច្ចសហប្រតិបត្តិការ ក្នុងវិស័យ ដែលមិនត្រូវបានប៉ះពាល់ ដោយទណ្ឌកម្មរបស់សហភាពអឺរ៉ុប មួយចំនួនផងដែរ៕
ប្រែសម្រួល៖ស៊ុនលី